ភាពយន្តខ្មែររឿង «ដើម្បីកូន» ត្រូវបានជ្រើសរើសចូលរួមក្នុងមហោស្រពភាពយន្ត នៅសហរដ្ឋអាមេរិក
ប្រិយមិត្តប្រាកដជាបានមើលជាមួយនិងខ្សែភាពយន្តរឿង «ដើម្បីកូន»រួចមកហើយរបស់លោក ហ៊ុយ យ៉ាឡេង ដែលរឿងនេះត្រូវបានចាក់បញ្ចាំងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១កន្លងទៅ រហូតធ្វើឲ្យអ្នកទស្សនាខ្សែភាពយន្តមួយរឿងនេះ លាន់មាត់សរសើរពីស្នាដៃ និងទេពកោសល្យពីការសម្តែងសឹងតែគ្រប់តួអង្គនៃសាច់រឿង រហូតធ្វើឲ្យអ្នកមើលទប់ទឹកភ្នែកមិនជាប់ទៀតផង ។
នៅថ្ងៃនេះ ផលិតករភាពយន្តខ្មែរឆ្នើម លោក ហ៊ុយ យ៉ាងឡេង បានបង្ហោះរឿងដ៏គួរឲ្យសប្បាយរីការាយមួយគឺខ្សែភាពយន្តរឿង «ដើម្បីកូន» របស់លោកត្រូវបានចូលរួមក្នុងមហោស្រពភាពយន្ត Combodia Town Film Festival នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច ។
នេះជាដំណឹងដ៏៏រីករាយមួយសម្រាប់លោក ដែលខិតខំព្យាយាមផលិតរឿងនេះឡើង ដើម្បីឲ្យកូនៗបានដឹងពីភាពលំបាកតស៊ូរបស់ឪពុកម្តាយគ្រប់ៗរូបប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីតែកូន។ គួរបញ្ជាក់ផងដែរថា លោក ហ៊ុយ យ៉ាងឡេង ផលិតរឿង«ដើម្បីកូន»នេះឡើងគឺដើម្បីឆ្លុះបញ្ចាំងពីជីវិតតស៊ូ និងការលះបង់របស់ឪពុកចំពោះកូនក្នុងគ្រួសារក្រីក្រ ហើយរឿងនេះក៏ ធ្លាប់ចាក់បញ្ចាំងរួចម្ដងហើយកាលពីដើមឆ្នាំ២០២០។ ក្រោយមកលោកក៏បានចាក់បញ្ចាំងតាមរោងកុនឡើងវិញទៀតនៅដើមឆ្នាំ២០២១ ៕
សូមចុច join link Telegram https://t.me/cngtvcambodia