ចំណាត់ថ្នាក់កំពូលកម្មវិធីកំចាត់មេរោគសំរាប់ឆ្នាំ ២០២០
អ្នកប្រើប្រាស់កម្មវិធីកំចាត់មេរោគមួយចំនួនដែលជិតដល់ពេលផុតសុពលភាពប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនឹងត្រូវទិញកម្មវិធីកម្ចាត់មេរោគសារជាថ្មីដើម្បីបន្តការការពារផងដែរ។ តើយើងគួរបន្តទិញ និងប្រើប្រាស់កម្មវិធីកម្ចាត់មេរោគណាខ្លះដើម្បីយកមកប្រើប្រាស់ និងមានសុវត្ថិភាព ដោយមិនចាំបាច់ខ្វល់ពីមេរោគដែលមាននៅក្នុងកុំព្យូទ័រ?
ថ្ងៃនេះ យើងសូមណែនាំកម្មវិធីកំចាត់មេរោគប្រភេទ Internet Security សម្រាប់ឆ្នាំ ២០២០ ចំនួន ៣ ដែលអាចជួយឲ្យអ្នកសម្រេចចិត្តត្រូវក្នុងការទិញកម្មវិធីទាំងនោះ៖
1. Bitdefender Internet Security

គុណសម្បត្តិ
- ដំណើរការស្កេនមានល្បឿនលឿន
- មានមុខងារ Firewall សម្រាប់ការពារ Traffic
- មិនស្មុគស្មាញក្នុងការតម្លើង
- មានមុខងារការពារភាពឯកជន (Privacy) ដូចជា Mic, Webcam….
- មានមុខងារ Safe Pay សម្រាប់ការទិញនៅលើប្រព័ន្ធ Online
- មានមុខងារ Advance Threat Defend សម្រាប់ចាប់មេរោគថ្មីដែលមិនមាននៅក្នុង Definition Database
- មានមុខងារបញ្ឈប់ និងហៅ File ដែលបាន Encrypt ដោយ Ransomware ភ្លាម
- មានមុខងារ Safe File សំរាប់ការពារការកែប្រែដោយគ្មានការអនុញ្ញាតពីកម្មវិធីផ្សេងៗ (Ransomware)
គុណវិបត្តិ
- មានបញ្ហាយឺតនៅពេលប្រើប្រាស់ Network ដែលគ្មាន Internet
- តម្រូវឲ្យបង្កើត Bitdefender Account សម្រាប់ប្រើប្រាស់

2. ESET Internet Security

គុណសម្បត្តិ
- ភាគរយកម្ចាត់មេរោគខុសតិច (False Positive)
- មានមុខងារ Firewall សម្រាប់ការពារ Traffic
- មិនស្មុគស្មាញក្នុងការតម្លើង
- មានមុខងារ Safe Pay សម្រាប់ការទិញនៅលើប្រព័ន្ធ Online
- ការ Update មានទំហំតូចនិងលឿន
- មានមុខងារការពារឯកជនភាព (Privacy) ដូចជា Webcam…
- Virus Definition Update ច្រើនដង និងលឿនទាន់ហេតុការណ៍
- មានមុខងារតាមដានសកម្មភាពកម្មវិធី
- ដំណើរការ Scan ស្រាលមិនប៉ះពាល់ល្បឿន Computer
គុណវិបត្តិ
- មិនមានមុខងារបន្ថែមដូចកម្មវិធីផ្សេងៗ

3. Kasperksy Internet Security

គុណសម្បត្តិ
- ភាគរយចាប់មេរោគខុសតិច (False Positive)
- ដំណើរការស្កេនមានល្បឿនលឿន
- ប្រើប្រាស់ Cloud Base សម្រាប់ត្រួតពិនិត្រមេរោគ
- មានមុខងារ Firewall សម្រាប់ការពារ Traffic
- មិនស្មុគស្មាញក្នុងការតម្លើង
- មានមុខងារការពារឯកជនភាព (Privacy)
- មានមុខងារ Safe Pay សម្រាប់ការទិញនៅលើប្រព័ន្ធ Online
គុណវិបត្តិ
- ដំណើរការ Scan ប៉ះពាល់ដល់ល្បឿនដំណើរការ Computer
- តម្រូវឲ្យបង្កើត Kasperksy Account សម្រាប់ប្រើប្រាស់

ប្រភព៖ esastechnology ដោយ៖ ជា បញ្ញា




 
                                
                            







 
                     
                     
                    



 
         
         
         
         
         
         
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								