ទាញយក កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ លើទូរសព្ទដៃដោយឥតគិតថ្លៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតនូវកម្មវិធីទូរសព្ទដៃមួយដើម្បី បង្កើនចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែល កម្មវិធីនេះមានឈ្មោះថា “កម្មវិធីយល់ដឹងអំពីទ្រឹស្ដីនៃការបើកបរលើទូរសព្ទ រឺ Cambodia Driving Rules Mobile App”។

 
ទាញយក កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ លើទូរសព្ទដៃដោយឥតគិតថ្លៃ
ទាញយក កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ លើទូរសព្ទដៃដោយឥតគិតថ្លៃ
ទាញយក កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ លើទូរសព្ទដៃដោយឥតគិតថ្លៃ

 

កម្មវិធីនេះអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ  ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺអ្នកអាចធ្វើការប្រឡងសាកល្បង​អំពីទ្រឹស្ដី នៃការបើកបរមុនពេលប្រឡងយកបណ្ណបើកបរជាដើម។

កម្មវិធីយល់ដឹងអំពីទ្រឹស្ដីនៃការបើកបរលើទូរសព្ទ  រឺ Cambodia Driving Rules App មានអត្ថប្រយោជន៍ដូចជា៖

  1. យល់ដឹងពីទ្រឹស្ដីនៃការបើកបរ
  2. ធ្វើការប្រឡងសាកល្បង អំពីទ្រឹស្ដី នៃការបើកបរ
  3. យល់ដឹងអំពីច្បាប់ និងបទដ្ឋានគតិយុត្តិ ទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក
  4. លេងកំសាន្ត និងផ្តល់ចំណេះដឹង
  5. ចំណេញពេលវេលា

អ្នកអាចទាញយកដោយឥតគិតថ្លៃ៖

App Store (iOS): http://dr.mpwt.gov.kh/ios

Play Store (Android): http://dr.mpwt.gov.kh/android

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយ៖ ជា​ បញ្ញា