ទម្លាប់ទទួលទានអាហារប្រៃពេក ប្រយ័ត្នកើតជំងឺទាំងនេះ

អំបិលត្រូវបានគេចាត់ទុកជាគ្រឿងទេសដែលមិនអាចខ្វះបាននៅពេលធ្វើម្ហូបអាហារ ប៉ុន្តែការប្រើអំបិលច្រើនពេកអាចបង្កបញ្ហាប៉ះពាល់ដ៏សុខភាពយ៉ាងខ្លាំងចំពោះមនុស្សគ្រប់រូប។

 
ទម្លាប់ទទួលទានអាហារប្រៃពេក ប្រយ័ត្នកើតជំងឺទាំងនេះ
ទម្លាប់ទទួលទានអាហារប្រៃពេក ប្រយ័ត្នកើតជំងឺទាំងនេះ
ទម្លាប់ទទួលទានអាហារប្រៃពេក ប្រយ័ត្នកើតជំងឺទាំងនេះ

 

ជាទូទៅរាងកាយត្រូវការជាតិសូដ្យូម ដើម្បីសម្រួលដល់លំហូរឈាម សម្អាធឈាម និងជំនួយដល់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែបើទទួលទានជាតិសូដ្យូមច្រើនពេកវាអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។

ខាងក្រោមនេះជាផលប៉ះពាល់មួយចំនួន ដែលបង្កឡើងដោយសារតែទម្លាប់ទួលទានអាហារប្រៃច្រើនពេក៖ 

១.សម្ពាធឈាមឡើងខ្ពស់

ការបន្ថែមអំបិលទៅក្នុងអាហារប្រចាំថ្ងៃច្រើនពេក អាចនាំឲ្យសម្ពាធឈាមឡើងខ្ពស់ ដែលធ្វើឲ្យសរសៃឈាមអាក់ទែដំណើរការមិនប្រក្រតី ហើយបង្កទៅជាបញ្ហាជម្ងឺគាំងបេះដូង។

 

២.មានបញ្ហាសរសៃឈាម

នៅពេលដែលសម្ពាធឈាមឡើងខ្ពស់ មិនត្រឹមតែបេះដូងនោះទេដែលរងផលប៉ះពាល់ សូម្បីតែ​ ខួរក្បាលក៏ប៉ះពាល់ដែរ។ ដូចជាបញ្ហាដាច់សរសៃឈាមខួរក្បាល ក៏ព្រោះតែសរសៃឈាមមាន​ការ ប្រែប្រួលញឹកញាប់ពេក។

 

៣.កើតជំងឺមហារីក

ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលចូលចិត្តអាហារដែលមានរសជាតិប្រៃ អាចមានអត្រាកើតជំងឺមហារីកក្រពះ ខ្ពស់ជាងអ្នកដែលទទួលទានអាហារមានរសជាតិសាប។

 

៤.កើតជំងឺតម្រង់នោម

ជាតិសូដ្យូម មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអេឡិចត្រូលីត សម្រាប់ទ្រទ្រង រាងកាយរបស់មនុស្ស។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារមានជាតិប្រៃខ្លាំងពេក នោះវានឹងធ្វើឲ្យរាងកាយបាត់បង់តុល្យភាព ហើយបង្កផលប៉ះពាល់ដល់តម្រងនោមយ៉ាងខ្លាំង។

 

 

៥.កើតជំងឺពុកឆ្អឹង

ជំងឺពុកឆ្អឹង ក៏អាចបណ្តាលមកពីការទទួលទានជាតិអំបិលហួសកម្រិតផងដែរ។ ព្រោះ នៅពេលដែលអ្នកទទួលទានប្រៃខ្លាំងពេក រាងកាយនឹងត្រូវការជាតិទឹកកាន់តែច្រើន បន្ទាប់មកអ្នកនឹងត្រូវការបត់ជើងតូចកាន់តែញឹកហើយអាចធ្វើឲ្យជាតិកាល់ស្យូមក្នុងខ្លួនជ្រាបចេញមកក្រៅតាមរយ:ទឹកនោម៕

 

ប្រភព៖ babyandmom​ ដោយ៖ ជា​ បញ្ញា