ថ្នាំរឹមដេស៊ីវា (Remdesivir) ដែលគេប្រើសម្រាប់ព្យាបាលជំងឺអេបូឡា ត្រូវបានប្រើប្រាស់ជាការសាកល្បងនៅសិង្ហបុរី ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩

សិង្ហបុរី៖ ក្រុមវេជ្ជបណ្ឌិតនៅសិង្ហបុរី កំពុងប្រើប្រាស់ថ្នាំឈ្មោះ រឹមដេស៊ីវា (Remdesivir) ដែលគេបានបង្កើតឡើងដំបូង សម្រាប់ព្យាបាលជំងឺអ៊ីបូឡា ពេលនេះបានយកទៅព្យាបាលលើអ្នកជំងឺកូវីដ១៩ ជាផ្នែកមួយនៃការធ្វើតេស្តសាកល្បងវេជ្ជសាស្ត្រអំពីប្រសិទ្ធភាពរបស់ថ្នាំនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។

 
ថ្នាំរឹមដេស៊ីវា (Remdesivir) ដែលគេប្រើសម្រាប់ព្យាបាលជំងឺអេបូឡា ត្រូវបានប្រើប្រាស់ជាការសាកល្បងនៅសិង្ហបុរី ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩
ថ្នាំរឹមដេស៊ីវា (Remdesivir) ដែលគេប្រើសម្រាប់ព្យាបាលជំងឺអេបូឡា ត្រូវបានប្រើប្រាស់ជាការសាកល្បងនៅសិង្ហបុរី ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩
ថ្នាំរឹមដេស៊ីវា (Remdesivir) ដែលគេប្រើសម្រាប់ព្យាបាលជំងឺអេបូឡា ត្រូវបានប្រើប្រាស់ជាការសាកល្បងនៅសិង្ហបុរី ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩
ថ្នាំរឹមដេស៊ីវា (Remdesivir) ដែលគេប្រើសម្រាប់ព្យាបាលជំងឺអេបូឡា ត្រូវបានប្រើប្រាស់ជាការសាកល្បងនៅសិង្ហបុរី ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩

 

លោក ហ្សន វ៉ាស៊ូ វេជ្ជបណ្ឌិតជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លង ហៅកាត់ថា NCID របស់សិង្ហបុរីបានឲ្យដឹងថា ពុំទាន់មានវិធីសាស្ត្រព្យាបាលជាផ្លូវការណាមួយសម្រាប់ជំងឺកូវីដ១៩នៅឡើយទេ។ ដោយឡែកថ្នាំរឹមដេស៊ីវា (Remdesivir) កំពុងស្ថិតក្នុងចំណោមថ្នាំមួយចំនួនទៀត ដែលត្រូវបានធ្វើតេស្តសាកល្បងវេជ្ជសាស្ត្រក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩នៅសិង្ហបុរី។

អង្គការសុខភាពពិភពលោកធ្លាប់បានប្រកាសថា ថ្នាំរឹមដេស៊ីវា (Remdesivir) ត្រូវបានចាត់ទុកក្នុងចំណោមប្រភេទថ្នាំផ្សេងៗទៀត ដែលទំនងអាចមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជំងឺកូវីដ១៩។ ក្រុមថ្នាំផ្សេងទៀតដែលគេយកមកធ្វើតេស្តរួមមានទាំងថ្នាំប្រយុទ្ធប្រឆាំងជំងឺអេដស៍ចំនួន០២ប្រភេទ និងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ឈ្មោះ ក្លរ៉ូគីន (Chloroquine) និង អ៊ីដ្រូស៊ីក្លរ៉ូគីន(Hydroxychloroquine)ផងដែរ។

សូមរម្លឹកផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយកដ្ឋានចំណីអាហារ និងឪសថរបស់អាមេរិកបានប្រកាសថា ថ្នាំរឹមដេស៊ីវា (Remdesivir) ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីធ្ងន់ធ្ងរ ខណៈជប៉ុនកំពុងពិចារណាអនុញ្ញាតិឲ្យធ្វើតេស្តសាកល្បងប្រើប្រាស់ថ្នាំប្រភេទនេះដែរ៕

 

ប្រភព៖ CNAប្រែសម្រួល៖ ចាប មិថុនា