[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៥នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៤នាក់បន្ថែមទៀត

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០៥នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៤នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបមានចំនួន ៣៩៦នាក់ បើធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៥៣នាក់។

 
[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៥នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៤នាក់បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន ០៥នាក់ករណីបន្ថែមទៀត ខណ:មានករណីអ្នកជាសះស្បើយ ០៤នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបមានចំនួន ៣៩៦នាក់  បើធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៥៣នាក់។

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៨នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ៣៦នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​ មានចំនួន ១០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០២នាក់

សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០៥នាក់ គឺ០៤នាក់ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ និង ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។

គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៥៧នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៥៣ករណី ខណ:មាន ៣៩៦នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

 

ប្រភព: ក្រសួងសុខាភិបាល