កម្មវិធី Zoom បានដាក់អោយប្រើប្រាស់នៅលើបណ្តាញ internet ដោយឥតគិតលុយ

ការផ្ទុះខ្លាំងនូវវីរុសកូរ៉ូណាធ្វើអោយពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ហេតុនេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះ។

 
កម្មវិធី Zoom បានដាក់អោយប្រើប្រាស់នៅលើបណ្តាញ internet ដោយឥតគិតលុយ
កម្មវិធី Zoom
កម្មវិធី Zoom បានដាក់អោយប្រើប្រាស់នៅលើបណ្តាញ internet ដោយឥតគិតលុយ

 

ទន្ទឹម​នឹង​នោះ​កម្មវិធី Zoom ក៏កំពុង​​តែ​មានប្រជាប្រិយភាពផងដែរ ដែលអាចទាក់ទាញ​ចំនួន​អ្នកប្រើប្រាស់ជាច្រើននៅលើពិភពលោក។ វាជា​កម្មវិធីដែល​អាចធ្វើការប្រជុំ​តាម online ហើយអាច​ប្រើ​​ប្រាស់​បាន​ដោយឥត​គិត​ថ្លៃ ចំណេញ​ពេលវេលា​​ និង ថវិការថែមទៀតផង។


កម្មវិធី Zoom បាន​ផ្ដល់​ជូន​នូវ​ការ​ប្រជុំ​ដែលមាន​មនុស្ស​ចូល​រួម​បាន​ដល់ ១០០ នាក់​ដោយ​ឥត​គិត​ថ្លៃ ហើយ​ចំពោះ​កញ្ចប់​ដែល​​គិត​កម្រៃ​ប្រចាំ​ខែ​វិញ​គឺ​អាច​ចូល​រួម​បាន​រហូត​ដល់ ១ ០០០ នាក់វាអាស្រ័យ​លើ​កញ្ចប់​នីមួយៗតែប៉ុណ្ណោះ។អ្វី​ដែល​ពិសេស​នោះ គឺអ្នក​ដទៃ​ទៀត​អាច​ចូល​នៅក្នុង​អង្គ​ប្រជុំ​តាម​កម្មវិធី Zoom បានដោយ​មិន​ចាំ​បាច់​បង្កើត​គណនី​នោះ​ឡើយដោយគ្រាន់​តែ​មាន​មេ​អង្គ​ប្រជុំ​មួយ​បង្កើត​នូវ​កិច្ច​ប្រជុំរួច​ផ្ញើ​ Link ទៅដល់​អ្នក​ដែល​ត្រូវ​ចូល​រួម​ប្រជុំ​ជា​ការ​ស្រេច។

 

សូមបញ្ជាក់ថាអំឡុង​ពេល​នៃ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នេះ​ដែរ Zoom បាន​ដក​ចេញ​នូវ​ការ​កំណត់​រយៈពេល ៤០ នាទី សម្រាប់​វីដេអូ​កិច្ច​ប្រជុំ​ ដែល​មាន​​ក្នុង​​កញ្ចប់​ដោយឥត​គិត​លុយ​។បន្ថែមពីនេះអ្នកអាចទាញ​យក​កម្មវិធី Zoom បានទាំងនៅក្នុង App store zoom  និង Play store zoom

 

ដោយ៖ ជា បញ្ញា