[វីដេអូ] Ep 75 ប្រធានបទ៖ អ្នកជំងឺទឹកនោមផ្អែម ត្រូវតែទទួលទានអាហារសេរីរាង្គនិងមិនប្រើប្រាស់ស្ករធម្មតាមែនទេ

នៅក្នុងប្រទេសកម្ពុជាជំងឺទឹកនោមផ្អែមក៏ជាជំងឺមួយដ៏កាចសាហាវហើយក៏ជាជំងឺលាក់មុខក្នុងការដែលអាចឆក់យករបស់បងប្អូនប្រជាជនយើងបានដោយស្ងប់ស្ងាត់។

 
[វីដេអូ] Ep 75 ប្រធានបទ៖ អ្នកជំងឺទឹកនោមផ្អែម ត្រូវតែទទួលទានអាហារសេរីរាង្គនិងមិនប្រើប្រាស់ស្ករធម្មតាមែនទេ

របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែមពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ព្រោះប្រសិនបើអ្នកជំងឺទឹកនោមផ្អែមមិនបានយល់ដឹងច្បាស់នៅរបបអាហារត្រឹមត្រូវទេគឺគាត់នឹងអាចប្រឈមុខនឹងជំងឺទឹកនោមផ្អែមផងដែល។

  • តើការបរិភោគអាហារសរីរាង្គពិតជាសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែរឬទេ?

វាជាការពិតដែលចំណីអាហារគឺជាថ្នាំ ហើយយើងរាល់ថ្ងៃយើងពិតជាត្រូវការបរិភោគចំណីអាហារដើម្បីឲ្យយើងបានទទួលនៅអាហារដែលទ្រទ្រង់នៅសុខភាពរបស់យើងបានត្រឹមត្រូវ។

  • តើអ្នកជំងឺទឹកនោមផ្អែមត្រូវតែទទួលទានអាហារសរីរាង្គដែរឬទេ?

ជាទូទៅអ្នកជំងឺទឹកនោមផ្អែមគឺពិបាកទទួលទានអាហារ ជាពិសេសផ្លែឈើព្រោះថានៅក្នុងផ្លែឈើតែងតែមានជាតិស្ករដូច្នេះគាត់មានការជ្រើសរើសច្រើន។ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ផ្លែឈើតែងតែមានជាតិប្រតូសដែលជាជាតិស្ករម្យ៉ាងដែលជួយឲ្យការបឺតស្រូបនៅជាតិស្ករនោះមិនមានការប៉ះពាល់ច្រើនទៅដល់អ្នកជំងឺទឹកនោមផ្អែម។អាហារសរីរាង្គត្រូវបានដាំដុះដោយមិនប្រើពូជដំណាំកែច្នៃ មិនប្រើជីគីមីនិងថ្នាំសំលាប់សត្វល្អិតទេ។ក្នុងពេលដែលជំរុញឲ្យទិញអាហារសរីរាង្គនេះមានគុណតម្លៃខ្លាំងណាស់។

  • តើអាហារសរីរាង្គធ្វើឲ្យមានសុខភាពល្អជាង?

គឺថាការដាំដុះប្រមូលផលតាមបែបធម្មជាតិ និង ដំណាំសរីរាង្គត្រូវបានសន្មត់ថាជាអាហារប្រកបដោយអាហាររូបត្ថម្ភដែលធ្វើឲ្យមានសុខភាពល្អជាង។តាមការសិក្សាបានរកឃើញថាអាហារសរីរាង្គមានអង់ទីអុកស៊ីតដង់ច្រើនរុក្ខជាតិផលិតអង់ទីអុកស៊ីតដង់ជាប្រភេទនៃរុក្ឋជាតិសំលាប់សត្វល្អិតចង្រៃដោយខ្លួនឯងរុក្ខជាតិសរីរាង្គហាក់បីដូចជាត្រូវការធ្វើការខ្លាំងជាងក្នុងពេលដែលរុក្ខជាតិធម្មតាមានជំនួយច្រើនពីមនុស្សព្រោះរុក្ខជាតិធម្មតាត្រូវការជំនួយពីមនុស្សច្រើនជាងអាហារសរីរាង្គដែលលូតលាស់ធម្មតា។

  • តើអាហារសរីរាង្គប្រសើរសម្រាប់បរិស្ថាន?

តាមការពិនិត្យមើលលើការដាំដុះដំណាំសរីរាង្គដោយលំអិតនិងវិភាគលើអាហារសរីរាង្គនិងអាហារធម្មតាមកពីរប្រភពផលិតកម្មជាង700មុខគឺផលិតកម្មដែលមានផលប៉ះពាល់និងបែងចែកខុសៗគ្នាដូចជាមានការបំភាយនៅឧស្ម័នផ្ទាំងកញ្ចក់ក្នុងការដែលដាំឬមួយក៏ការប្រើប្រាស់នៅថាមពលឬក៏តម្រូវការផ្សេងៗ។ជាលទ្ធផលគ្មានវិធីសាស្ត្រផលិតកម្មណាបង្កលក្ខណៈប្រសើរចំពោះបរិស្ថាននោះទេ។មានន័យថាអាហារសរីរាង្គក៏ដោយអាហារធម្មតាក៏ដោយគឺផ្ដល់ផលប៉ះពាល់ដល់បរិស្ថានដូចគ្នា។

  • តើអ្នកជំងឺទឹកនោមផ្អែម មិនចាំបាច់ប្រើប្រាស់ស្ករធម្មតាមែនដែរឬទេ?

វាជាការពិតដែលអ្នកជំងឺទឹកនោមផ្អែមត្រូវការទទួលទាននៅជាតិស្ករដែលជាគ្រឿងផ្សំបន្ថែមទៅលើអាហាររបស់គាត់ជាប្រចាំថ្ងៃដើម្បីនិងប្ដូររសជាតិឲ្យមានរសជាតិផ្អែម។ហើយគ្រឿងផ្សំបន្ថែមប្រសិនបើអ្នកជំងឺនឹងមានលទ្ធភាពអាចប្រើប្រាស់បានយើងគួរតែផ្លាស់ប្ដូរទម្លាប់នៅការប្រើប្រាស់ស្ករធម្មតានឹងមកប្រើប្រាស់នៅស្ករទឹកនោមផ្អែមវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖