[វីដេអូ] Ep.57 ប្រធានបទ៖ ការបាក់ឆ្អឹង
តើការបាក់ឆ្អឹងមានអាការ: ឬរោគសញ្ញាបែបណាដែរ? ហើយមានកត្តាប្រឈមអ្វីខ្លះទៅថ្ងៃក្រោយ?
រោគសញ្ញា
ចំពោះរោគសញ្ញាដែលអាចដឹងថាយើងបាក់ឆ្អឹងមានដូចជា:
- ក្រោយពីប៉ះទង្គិច ( ហើម,ឈឺ ឬក៏ខុសពីទ្រង់ទ្រាយដើម )
- តាមរយ:ការថត X-Ray ។ល។
 
 
កត្តាប្រឈម
នៅពេលដែលមានការបាក់ឆ្អឹងគឺប៉ះពាល់ខ្លាំងទៅដល់សរសៃឈាម ការហូរឈាម និងនៅលើអ្វីដែលនៅជុំវិញឆ្អឹងមានដូចជា សាច់ដុំ សរសៃប្រសាទក៏អាចបែកចេញជាស្នាមរបួស និងមានការឆ្លងមេរោគផ្សេងៗចូលទៅក្នុងឈាមផងដែរ។ ម្យ៉ាងវិញទៀតការបាក់ឆ្អឹងនេះក៏អាចឈានដល់ការពិការផងដែរប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ។


ការព្យាបាល
ទាក់ទងជាមួយនឹងការព្យាបាលគឺអាស្រ័យទៅលើប្រភេទនៃការបាក់មានន័យថាកំរិតនៃការបាក់ឆ្អឹងរបស់គាត់មានកំរិតណា ហើយការព្យាបាលក៏ទៅតាមប្រភេទនឹងដែរ។ ចំពោះការព្យាបាលក៏អាស្រ័យទៅតាមអាយុរបស់អ្នកជំងឺ។ ប្រសិនបើនៅវ័យក្មេងៗការព្យាបាលមានរយ:ពេល 2-4សប្តាហ៏គឺអាចព្យាបាលឲ្យជាសះស្បើយធម្មតា។ តែបើវ័យជំទង់គឺប្រើពេលរហូតដល់ 12សបា្តហ៏។ ប្រសិនជាមនុស្សចាស់វិញគឺអាចប្រើរយ:ពេលយូរជាងនិងបន្តទៅទៀតនៅចន្លោះពី 2-6ខែ។ ដូច្នេះនៅពេលដែលមានបញ្ហាទៅលើឆ្អឹងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញឲ្យបានច្បាស់លាស់។

វិធីសាស្រ្តក្នុងការថែទាំ
ចំពោះការបាក់ឆ្អឹងប្រសិនជាឈានទៅដល់ការវះកាត់ដូច្នេះអ្នកត្រូវគោរពតាមវិជ្ជបញ្ជា ត្រូវតាមដានមុខរបួសក្នុងអំឡុងពេលវះកាត់ជាមួយនិងក្រុមគ្រូពេទ្យជំនាញ។ ប្រសិនជាមានការបាក់បន្តិចបន្តួចទេគឺព្យាបាលដោយអបឆ្អឹង ជៀសវាងការធ្វើសកម្មភាពធ្ងន់ផ្សេងៗ គឺត្រូវសំរាកនៅស្ងៀមដើម្បីឲ្យឆ្អឹងអាចខាំជាប់គ្នាឡើងវិញ។


របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ
ចំពោះរបបអាហារក៏មានសារ:សំខាន់ដែរ ចំពោះរាងកាយ និងឆ្អឹងរឹងមាំ ដូច្នេះហើយអ្នកគួរតែទទួលទានអាហារឲ្យបានត្រឹមត្រូវដើម្បីជំនួយដល់ឆ្អឹងមានដូចជា:
- ទឹកដោះគោ ( ដែលសំបូរទៅដោយជាតិកាល់ស្យូម )
- បន្លែ ផ្លែឈើ។ល។
ជៀសវាងការ ជក់បារី ឬពិសារស្រា


សារដ៏មានសារ:ប្រយោជន៍
ដើម្បីឲ្យឆ្អឹងមានសុខភាពល្អអ្នកគួរតែញុំាអាហារណាដែលមានជាតិ សំបូរទៅដោយជាតិវីតាមីន ជាតិកាល់ស្យូមខ្ពស់ដើម្បីជួយការពារឆ្អឹងយើងកុំឲ្យពុក។ សូមធ្វើលំហាត់ប្រាណជាប្រចាំ ជៀសវាងការទទួលទានអាហារណាដែលមិនល្អសំរាប់សុខភាព៕
សូមទស្សនាវីដេអូខាងក្រោម:




 
                                
                            







![[វីដេអូ] Ep.57 ប្រធានបទ៖ ការបាក់ឆ្អឹង](https://cngtvcambodia.com/uploads/images/2021/Sep/image_750x_615126d17eb90.jpg) 
                    ![[វីដេអូ] Ep.57 ប្រធានបទ៖ ការបាក់ឆ្អឹង](https://cngtvcambodia.com/uploads/images/2021/Sep/image_750x_6151263753acb.jpg) 
                    ![[វីដេអូ] Ep.57 ប្រធានបទ៖ ការបាក់ឆ្អឹង](https://cngtvcambodia.com/uploads/images/2021/Sep/image_750x_61512531ba5ba.jpg) 
                    



![[វីដេអូ] Ep.156 ប្រធានបទ៖ ជំងឺរលាកពោះវៀនធំ](https://cngtvcambodia.com/uploads/images/2023/Oct/image_380x226_651ce9db07a51.jpg) 
        ![[វីដេអូ] Ep.184 ប្រធានបទ៖ ជំងឺរលាកក្រពះ](https://cngtvcambodia.com/uploads/images/2024/Oct/image_380x226_6708dbdeada1b.jpg) 
        ![[វីដេអូ] Ep.189 ប្រធានបទ៖ ជំងឺលើសឈាម Hypertension](https://cngtvcambodia.com/uploads/images/2024/Oct/image_380x226_671f3ecde439f.jpg) 
        ![[វីដេអូ] Ep. 99 ប្រធានបទ៖ ពិបាកដំណេក និង សមាធិ](https://cngtvcambodia.com/uploads/images/2022/Aug/image_380x226_62ec766929d5f.jpg) 
        ![[វីដេអូ] Ep. 135 ប្រធានបទ៖ ការវះកាត់ដាក់ថ្មបេះដូង](https://cngtvcambodia.com/uploads/images/2023/May/image_380x226_6454b21ae99f9.jpg) 
        ![[វីដេអូ] Ep.63 ប្រធានបទ៖ ជំងឺគ្រុនឈាម](https://cngtvcambodia.com/uploads/images/2022/Jan/image_380x226_61d8f5f7cfcad.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        
 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






