[វីដេអូ] Ep. 141 ប្រធានបទ៖ ជំងឺកង្វះគ្រាប់ឈាមក្រហម
ឈាម គឺជាសារធាតុរាវដែលផលិតមកពីកោសិការខួរឆ្អឹង ហើយឈាមគឺមានពពួកគ្រាប់ឈាម ស គ្រាប់ឈាមក្រហមហើយនឹងគ្រាប់ឈាម Z ។ នៅពេលដែលយើងមុតដៃ គឺមានហូរឈាមនៅពេលនោះគឺឃើញថាឈាមមានសភាពរាវទេ ប៉ុន្តែនៅក្នុងឈាមមានសារជាតិទឹករហូតដល់ 55% និងសារជាតិពពួកគ្រាប់ឈាមមានប្រហែលជា 45% ។
មូលហេតុដែលបណ្តាលឲ្យកើតជំងឺកង្វះគ្រាប់ឈាមក្រហម គឺកើតឡើងសារកត្តាផ្សេងៗគ្នា កត្តាខ្លះទាក់ទងបញ្ហាសារជាតិចិញ្ចឹម កង្វះពពួកជាតិដែក កង្វះ Vitamin B12 កង្វះសារជាតិ Folic acid ក៏ជាមូលហេតុមួយដែលធ្វើអោយការផលិតគ្រាប់ឈាមមិនបានគ្រប់គ្រាន់។ បញ្ហាមួយចំនួនទៀតដោយសារអ្នកជំងឹមាន ជំងឺតាឡាសេមៀរក៏ជាមូលហេតុដែលធ្វើឲ្យគ្រាប់ឈាមក្រហមខ្វះផងដែរ។
រោគសញ្ញា
រោគសញ្ញាកង្វះគ្រាប់ឈាមក្រហមស្តែងចេញជារោគសញ្ញាដូចជា ៖
- ហត់
- ពិបាកដកដង្ហើម បើសិនជាអ្នកជំងឺខ្វះគ្រាប់ឈាមខ្លាំងអាចបណ្តាលអោយមានអាការៈចុកទ្រូង អ្នកខ្លះអាចសន្លប់ឬឈឺក្បាលខ្លាំង។
- ចុកទ្រូង
- សន្លប់
- ឈឺក្បាលខ្លាំង រកមូលហេតុមិនឃើញ ។
រោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យគ្រូពេទ្យត្រូវបូមឈាមរបស់អ្នកជំងឺដើម្បីពិនិត្យអោយដឹងថា កង្វះគ្រាប់ឈាមឬអត់ អ្នកជំងឺខ្វះគ្រាប់ ឈាមក្រហមចាំបាច់ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញទើបអាចរករោគវិនិច្ឆ័យបានត្រឹមត្រូវព្យាបាល ចំគោលដៅ។
ការព្យាបាល
ការព្យាបាល គឺត្រូវព្យាលបាលទៅតាមការធ្វើរោគវិនិច្ឆ័យជាក់ស្តែងមួយៗ ប្រសិនបើអ្នកជំងឹគាត់ខ្វះគ្រាប់ឈាមដោយសារកង្វះជាតិដែក គ្រូពេទ្យនឹងអោយថ្នាំជាតិដែកទៅគាត់ដើម្បីបង្គ្រប់ចំនួន គ្រាប់ឈាមក្រហមនិងអាចត្រឡប់មកដូចដើមវិញ។
ដើម្បីជៀសវាងកុំឲ្យកើតមានឡើងនូវកង្វះគ្រាប់ឈាមក្រហម និងបញ្ហាផ្សេងទៀតគួរតែមកពិនិត្យសុខភាព១ឆ្នាំអោយបានម្តងឬពីរដងដើម្បីបានដឹងថាក្នុងខ្លួន ឬមានជំងឺផ្សេងៗ ដូចជាជំងឹទឹកនោមផ្អែម ជំងឺលើសឈាម និងតម្រងឬអត់ បើសិនបើមានជំងឹប្រចាំកាយណាមួយអាចជាកត្តាប្រឈមមុខខ្លាំងនឹងជំងឺខ្វះគ្រាប់ឈាមផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖