[វីដេអូ] Ep.163 ប្រធានបទ៖ ជំងឺលំបាកមានកូន

ចំពោះបុរសស្រ្តីដែលបានរួមភេទលើសពីមួយឆ្នាំ មិនបានការពារតែមិនមានកូន ហៅថាជម្ងឺពិបាកមានកូន។ ម្យ៉ាងវិញទៀតស្រ្តីដែលមានអាយុលើសពី ៣៥ឆ្នាំមានការរួមភេទដែលមិនបានការពារតែមិនទាន់មានកូនរយះពេលលើសពី៦ខែក៏ជាជម្ងឺលំបាកមានកូនដែរ។

 
[វីដេអូ] Ep.163 ប្រធានបទ៖ ជំងឺលំបាកមានកូន

តើជម្ងឺលំបាកមានកូនចែកចេញជាប៉ុន្មានប្រភេទ?

ជម្ងឺលំបាកមានកូនត្រូវបានចែកចេញជាពីរប្រភេទ:

  • Primary Infertility: គឺសំដៅទៅលើការពិបាកមានកូនតាំងពីដំបូងដែលពួកគាត់បានរៀបការលើសពីមួយឆ្នាំហើយតែនៅតែមិនអាចមានកូនបាន។​
  • Secondary Infertility: គឺមានន័យថាពួកគាត់ធ្លាប់មានកូនម្ដងហើយបន្តបន្ទាប់ពីមួយឆ្នាំក្រោយមកពួកគាត់មិនអាចមានកូនបាន។​

មូលហេតុ

មូលហេតុខុសៗគ្នាដែលពិបាកលំបាកមានកូនមានដូចជា មូលហេតុអំពីស្ត្រី មូលហេតុអំពីបុរស និងមូលហេតុទូទៅ។

  • មូលហេតុអំពីស្ត្រី៖ អាចពាក់ព័ន្ធផ្លូវបន្តពូជរបស់គាត់ដែលទីមួយគឺបញ្ហានៅមាត់ស្បូនដែលអាចហៅថារំអិលមាត់ស្បូនមិនគ្រប់គ្រាន់​ដែលធ្វើអោយមេជីវិតមានការលំបាកហែលចូលទៅកាន់ស្បូន។ទីពីរមាត់ស្បូនរបស់ស្រ្តីអាចមានដុំប៉ូលីបអាចមានរលាកនៅលើមាត់ស្បូនឬ​ អាចមានបញ្ហាមាត់ស្បូនត្រូវបានស្ទះឬ​​ ក៏ដុំនៅក្នុងស្បូន។​ដុំស្បូនគឺមាននៅច្រើនទីតាំងតែទីតាំងដែលពិបាកអោយមានកូនគឺនៅស្រទាប់ស្ដើងរបស់ស្បូននិងមួយទៀតគឺបញ្ហាស្បូនពីកំណើត។​

ស្រ្តីខ្លះមានបញ្ហាក្រពេញដៃស្បូន។ជាទូទៅស្ត្រីមានក្រពេញអូវែសម្រាប់ខ្ចាក់ពងញីក្នុងមួយខែសម្រាប់ការបង្កកំណើត។ប៉ុន្តែស្រ្តីបែរជាមានអូវែតូចៗដែលមិនមានការខ្ចាក់ពងញីនោះទេ។​តែពេលដែលស្រ្តីធ្វើលំហាត់ប្រាណខ្លាំងពេកលើសកម្លាំងក៏ពិបាកក្នុងការបង្កកំណើតដូចគ្នា។

  • មូលហេតុបុរស៖ កូនមានការលំបាកកាច់សំបុកចូលទៅក្នុងស្បូនឬក៏មេជីវិតបុរសមានការពិបាកបង្កកំណើតទៅនឹងមេជីវិតស្ត្រី។
  • មូលហេតុទូទៅ៖ គឺបុរសនឹងស្ត្រីអាយុកាន់តែច្រើនដែលមុខងារក្នុងការរួមភេទត្រូវបានថយចុះ។​ហើយមួយទៀតក្នុងមួយខែស្ត្រីខ្ចាក់ពងញីតែមួយថ្ងៃនោះទេ ដូចច្នេះស្វាមីត្រូវរួមភេទអោយចំថ្ងៃស្រ្តីខ្ចាក់ពងញី។

រោគវិនិច្ឆ័យ

ការធ្វើរោគវិបុរសនិងស្រ្តីត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីព្រឹក្សាអោយបានស៊ីជម្រៅទៅលើបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្តតាំងពីការមករដូវឬភាពញឹកញាប់នៃការរួមភេទជាដើម។ក្រៅពីនេះស្រ្តីឬបុរសត្រូវទៅពិនិត្យសុខភាព ជម្ងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និងជម្ងឺពកកជាដើម។​បន្ទាប់ពីនេះ ស្រ្តីត្រូវទៅពិនិត្យសុខភាពទៅលើមាត់ស្បូនដែលទាក់ទងដូចជា បញ្ហារលាក ធ្លាក់ស និងដុះសាច់មាត់ស្បូនជាដើម។​

សូមជម្រាបថា សម្រាប់បុរសស្រ្តីដែលទើបតែរៀបការរួចគួរមានផែនការច្បាស់លាស់ក្នុងការយកបុត្រ ជៀសវាងដល់អាយុច្រើនហើយទើបយកកូន។ ម្យ៉ាងវិញទៀតគួររក្សា BMI ដែលគិតពីចន្លោះពី18.5 ដល់ 24.9 ដែលជាទម្ងន់មួយដ៏សមស្រប គេងឲ្យបានគ្រប់គ្រាន់ ញុំាអាហារល្អ និងធ្វើលំហាត់ប្រាណជាប្រចាំ៕