ក្រសួងបរិស្ថានកំពុងអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំពេលសកលលោកកំពុងផ្តួចផ្តើមគំនិតដោះស្រាយការបំពុលដោយប្លាស្ទិក

ក្រសួងបរិស្ថាន បន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែង តាមរយៈដាក់ឲ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែក នៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស្ត។ វិធានការដ៏ចម្បងនេះ បានកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើម ជាសកល របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក។

វិធានការទាំងនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឲ្យមានប្រសិទ្ធភាព។

កម្ពុជាបានធ្វើការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតឡើងជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានការចូលរួមយ៉ាងផុសផុលពីមហាជនទូទាំងប្រទេស ។ កន្លងមកនេះ បញ្ហាបំពុលប្លាស្ទិកកំពុងដោះស្រាយក្នុងកម្រិតសកល ដែលគ្រប់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ចូលរួមចរចាបង្កើតច្បាប់សកលមួយដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការកាត់បន្ថយការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្លាស្ទិកឲ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ" បានទទួលការចូលរួមដ៏គួរឱ្យកត់សម្គាល់ ពីសាលារៀនទូទាំងប្រទេសសរុប ចំនួនជាង៥.៨០០សាលា គ្រូបង្រៀនចំនួនជាង១៩ម៉ឺននាក់ និងសិស្សានុសិស្ស ចំនួន ជាង២លាន៤៣ម៉ឺននាក់ សរុបជាង២លាន៦៥ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដូចនេះប្រជាពលរដ្ឋ ចំនួន១៥,៦១ភាគរយ បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជារួមប្រជាពលរដ្ឋសរុបប្រមាណ៥០ភាគរយ នៅទូទាំងប្រទេសបានចូលរួមយុទ្ធនាការ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ" ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ៕

ប្រភព៖​ ក្រសួងព័ត៌មាន ដោយ៖​​​​​​ ស៊ីម កែវ