[វីដេអូ] Ep 87 ប្រធានបទ៖ ជំងឺបាយប៉ូឡា
បាយប៉ូឡាចេញជាសញ្ញា កាលណាអ្នកជំងឺមានបទពិសោធន៍ម្ដងគឺមានជំងឺធ្លាក់ទឹកចិត្ត ហើយមួយរយៈកាលក្រោយមកដោយចន្លោះពេលវេលា មួយរយៈគាត់មានជំងឺមួយទៀត គាត់មានប៉ូលមួយទៀតដែលយើងហៅថា ម៉ានិចអេពីសូបើមានពីរនឹងកើតឡើងមក ការបាក់ទឹកចិត្តពេលនោះហើយគេហៅថាជំងឺបាយប៉ូឡា។ អាការ:របស់អ្នកជំងឺបាយប៉ូឡា គឺមានរូបភាពប្លែកខ្លាំងពីស្រងូតស្រងាត់ ពីពិបាកចិត្ត ងាកមកសភាពមានអារម្មណ៍សប្បាយខ្លាំងដែលខុសពីធ្លាក់ទឹកចិត្ត និយាយច្រើន នេះគឺជាជំងឺបាយពប៉ូឡា។
+ រោគសញ្ញា
នៅពេលដែលអារម្មណ៍អ្នកជំងឺកើនឡើងគឺចាប់ផ្តើមសប្បាយខ្លាំងខុសប្រក្រតី មិនមែនជាការសប្បាយដូចបុគ្គល ដូចមនុស្សយើងគ្រប់រូបជួបរឿងរ៉ាវសប្បាយនោះទេ គឺជាលក្ខណៈជំងឺមិនមែនសប្បាយលក្ខណ
ធម្មតានោះទេ។ពេលមានអារម្មណ៍កើនឡើងអ្នកជំងឺទៅជាអួតអាងគិតថាខ្លួននឹងមានថាមពលជាងអ្នកដទៃ អញ្ចឹងហើយបានអ្នកខ្លះឈានទៅដល់ធ្វើអ្វីមួយតាមដែលគាត់យល់ឃើញតាមគំនិតដែលគាត់គិត ជួនកាលយកកំបិតចាក់ខ្លួនប្រាណ។ម្យ៉ាងទៀតការបាក់ទឹកចិត្ត អ្នកជំងឺបែលជាស្រងូតស្រងាត់វិញ មានអារម្មណ៍ឯកា អត់ចង់ថែខ្លួនប្រាណ អត់សប្បាយ ចង់គេងតែគេងអត់លក់។ការធ្លាក់ទឹកចិត្តគឺកម្លាំងផ្លូវចិត្តគឺធ្លាក់ចុះអស់ បាត់កម្លាំងកាយ បាត់ថាមពលអស់ហើយលេងមានកម្លាំងត្រឹមត្រូវហើយ។ វាមានភាពផ្ទុយគ្នាបែបនឹង នេះជាសញ្ញាបាយប៉ូឡាដែលសម្គាល់ឲ្យឃើញ ហើយទាំងពីរនឹងមិនមែនកើតព្រមគ្នាក្នុងថ្ងៃតែមួយទេ គឺកើតផ្សេងគ្នាពីរយៈពេលមួយទៅរយៈពេលមួយ។
+កត្តាបង្ក
ជាទូទៅជំងឺផ្លូវចិត្ត ជំងឺបាក់ទឹកចិត្តមិនថាជំងឺផ្លូវចិត្តណាផ្សេងទៀត គឺមានកត្តា 3
- កត្តាសង្គមសាស្ត្រ
- កត្តាចិត្តសាស្រ្ត
- កត្តាជីវសាស្ត្រ
កត្តាទាំង ៣ គឺជាដើមចមដែលនាំឲ្យមានវិបត្តិផ្លូវចិត្ត អញ្ចឹងនៅពេលមានបញ្ហាស្មុគស្មាញក្នុងក្រុមគ្រួសារ មានបញ្ហាព្រាត់ប្រាស់ បែកបាក់ក្នុងគ្រួសារគាត់អាចមានបញ្ហាបាក់ទឹកចិត្ត។
កត្តាជីវសាស្រ្ត ជួនកាលក្មេងខ្លះទៅប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹងដោយបញ្ហាវិបត្តិផ្លូវចិត្តយូរៗទៅសារធាតុគីមីខួរក្បាលមានការប្រែប្រួលមិនប្រក្រតី ដែលបណ្តាលឲ្យទៅជាជំងឺបាយប៉ូឡា។
+វិធីសាស្រ្តព្យាបាល
ជំងឺបាយប៉ូឡាមិនថាប៉ូមួយណាទេ នៅប៉ូបាក់ទឹកចិត្ត ឬ នៅប៉ូម៉ានិចក៏ត្រូវមកព្យាបាលជាមួយគ្រួពេទ្យ ជំនាញជាបន្ទាន់ ពីព្រោះបើនៅបន្តទុកជំងឺនេះ នឹងធ្វើឲ្យមានគ្រោះថ្នាក់ ជាជំងឺមួយរុំារ៉ៃហើយការព្យាបាលមានលក្ខណៈយូរអង្វែង៕
សូមទស្សនាវីដេអូខាងក្រោម៖