[វីដេអូ] Ep.154 ប្រធានបទ៖ ជំងឺមហារីកគ្រាប់ឈាម
មហារីកគ្រាប់ឈាមគឺទាក់ទងទៅនឹងបញ្ហាគ្រាប់ឈាមសដែលមានការរីកលូតលាស់លឿនខុសប្រក្រតី។ មូលហេតុដែលបណ្តាលឲ្យមានជំងឺមហារីកគ្រាប់ឈាម គឺ 90% មិនអាចវិនិច្ឆ័យបាន ប៉ុន្តែ 10% បានសិក្សាឃើញថាប្រជាជនដែលរងផលប៉ះពាល់ជាមួយសារធាតុវិទ្យុសកម្មច្រើន ហើយមួយចំនួនទៀតទាក់ទងនឹងបញ្ហាថ្នាំសម្លាប់សត្វល្អិត និងថ្នាំពុលសារធាតុគីមីជាដើម។
ជំងឺមហារីកគ្រាប់ឈាមចែកចេញជា ២ គឺ៖
- Acute (មហារីកឈាមធូរស្រាល) កើតឡើងចំពោះកុមារ
- Chronic (មហារីកឈាមរ៉ាំរ៉ៃ) កើតឡើងចំពោះវ័យជំទង់ និងចំណាស់
រោគសញ្ញារួមមាន៖
- សម្រាប់ Chronic គ្មានរោគសញ្ញាឡើយគឺស្ងាត់ស្ងៀម ប៉ុន្តែយើងអាចដឹងនៅពេលដែលយើងត្រួតពិនិត្យ សុខភាព
- សម្រាប់ Acute រោគសញ្ញាភ្លាមៗដូចជា ក្តៅខ្លួន ស្រកគីឡូ ទាក់ទងជាមួយនឹងហ្សេនដែលមានការបម្រែបម្រួលពីកំណើត ។
ចំពោះការធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីកគ្រាប់ឈាម៖
- ធ្វើការសួរនាំពីប្រវត្តិជំងឺ
- ពិនិត្យដោយស្ទាបប៉ះអ្នកជំងឺដោយផ្ទាល់
- បូមឈាម (ធម្មតាគ្រាប់ឈាមសចន្លោះពី ៤,០០០ទៅ១០,០០០ បើលើសទៅដល់ ១០០,០០០ មានការសង្ស័យថាមានជំងឺមហារីកគ្រាប់ឈាមហើយ)
- ច្រិបខួរឆ្អឹង
- ធ្វើតេស្តឈាមដោយមីក្រូទស្សន៍ ។
វិធីសាស្ត្រក្នុងការព្យាបាល ៖
- ប្រភេទ Acute (80%-85%) អាចព្យាបាលជាតែប្រើរយៈពេលយូរ
- ប្រភេទ Chronic ការព្យាបាលមិនអាចកំណត់បានថាបានភាគរយខ្ពស់ដូច Acute នោះទេ
របបអាហារដែលគួរបរិភោគមាន ៖
- អាហារដែលមានសារធាតុអរកានិច
- គ្មានសារធាតុគីមី
- អាហារពុំមានសារធាតុពលច្រើន។
ជាចុងក្រោយ សូមពុកម៉ែបងប្អូនកុំយល់ច្រឡំ ថាឈាមសស៊ីឈាមក្រហមជាជំងឺមហារីក គឺមិនមែនទេជំងឺមហារីកគ្រាប់ឈាមអាចដឹងទៅបានលុះត្រាតែអ្នកជំងឺធ្វើការពិគ្រោះពិនិត្យសុខភាពជាមួយគ្រួពេទ្យជំនាញទើបអាចដឹងច្បាស់។ សូមកុំប្រើប្រាស់ផលិតផលដែលមិនមានប្រភពច្បាស់លាស់ជៀសវាងការចំណាយខុស ខាតពេលវេលា និងប៉ះពាល់ទៅដល់សុខភាព ៕
សូមទស្សនាវីដេអូ ៖