[វីដេអូ] Ep 81 ប្រធានបទ៖ មុខជាំ

មុខជាំគឺជាជំងឺមួយដែលតែងតែកើតឡើងញឹកញាប់នៅលើផ្ទៃមុខ ដែលវាកើតឡើងដោយសារកោសិការផលិតជាតិពណ៌ ផលិតជាតិពណ៌ច្រើនពេក ហើយជាតិពណ៌និងគឺពណ៌ខ្មៅដែលកំណត់ប្រភេទស្បែកនៅលើខ្លួនរបស់យើង។ ប៉ុន្តែនៅពេលដែលវាផលិតជាតិពណ៌ច្រើនពេកខុសប្រក្រតីវាស្ដែងចេញជាបន្ទះឬមួយក៏ជាចំណុចខ្មៅស្លេតឬក៏ដិតនៅលើផ្ទៃមុខរបស់យើង។ នៅពេលដែលអ័រម៉ូនយើងប្រែប្រួល ដូចជាត្រូវកម្តៅថ្ងៃខ្លាំងវាធ្វើឲ្យកោសិការផលិតជាតិពណ៌ធ្វើការលើសប្រក្រតី ដែលធ្វើឲ្យមុខ ស្តែងចេញជាមុខជាំ។

 
[វីដេអូ] Ep 81  ប្រធានបទ៖ មុខជាំ

+រោគសញ្ញា

ជាទូទៅមុខជាំអាចមើលឃើញនឹងភ្នែកទទេរ ដោយយើងមើលឃើញថាបរិវេនដែលមុខជាំ វាចេញជាបន្ទះខ្មៅដិតឬមួយក៏ស្រាលជាចំណុចខ្មៅនៅលើផ្ទៃមុខ​ ដែលវាខុសប្លែកគ្នាដាច់ចេញពីរតំបន់ដែលមានស្បែកពណ៌ធម្មតា។មុខជាប់នឹងកើតឡើងនៅ ថ្ពាល់ ថ្ងាស​ ស្លាបច្រមុះ និងផ្នែកខាងលើនៃបរិវេនបបូរមាត់។ ជាទូទៅមុខជាំភាគច្រើនកើតឡើងទៅលើមនុស្សចាប់ផ្តើមពេញវ័យនៅពេលដែលអ័រម៉ូនភេទគាត់កើតឡើង ប៉ុន្តែភេទស្រីគឺគាត់ប្រឈមមុខខ្ពស់ជាមួយការកើតមុខជាំជាងភេទប្រុស ជាពិសេសនៅពេលដែលគាត់មានផ្ទៃពោះគឺជាពេលវេលាមួយដែលធ្វើឲ្យស្រ្តីប្រឈមមុខនិងការកើតមុខជាំខ្លាំង ។

+កត្តាបង្ក

កត្តាដែលធ្វើឲ្យមានមុខជាំមានមួយចំនួនដូចជា៖

  • គាត់ត្រូវកំដៅថ្ងៃផ្ទាល់ ជាពិសេសម៉ោង​ 9:00 – 3:00 ល្ងាច គឺគាត់ត្រូវថ្ងៃក្ដៅខ្លាំងដែលគាត់អត់បានលាបឡេការពារកម្តៅថ្ងៃ គាត់មិនបានពាក់មួក​ ពាក់វ៉ែនតា
  • ទាក់ទងនឹងតំណពូជគឺសំដៅទៅលើប្រភេទស្បែក ជាតិសាស្ត្ររបស់គាត់ ប្រសិនបើអាស៊ី គាត់ជាជនជាតិឥណ្ឌា ឬអាមេរិកខាងត្បូងឬពួកអាព្រិច គាត់ស្ថិតក្នុងក្រុមជំពូកដែលងាយនឹងកើតមុខជាំជាងគេ
  • ទាក់ទងនឹងអ័រម៉ូន ដោយសារបម្រែបម្រួលអ័រម៉ូនភេទគឺជាអ្នកដែលធ្វើឲ្យជះឥទ្ធិពលទៅដល់ការកើតមុន ជាពិសេសស្ត្រីនៅពេលគាត់មានផ្ទៃពោះគឺអ័រម៉ូនភេទស្រីគាត់ឡើងខ្ពស់ខ្លាំងជាហេតុធ្វើឲ្យមុខរបស់គាត់ងាយនឹងជាំ។
  • ការប្រើប្រាស់ផលិតផលថែរក្សាស្បែក មិនបានត្រឹមត្រូវ​​​ ដូចជានៅប្រទេសកម្ពុជាគាត់ប្រើប្រាស់ឡេលាយទើបធ្វើឲ្យស្បែកគាត់ស្ដើង ឡើងសសៃក្រហម ឬជាំដុំៗ

+កត្តាប្រឈម

នៅពេលដែលមាន​មុខជាំ ហើយមិនបានព្យាបាលត្រឹមត្រូវផ្តល់គុណវិបត្តិជាច្រើនមានដូចជា ធ្វើឲ្យមានអារម្មណ៍ថាអត់មានទំនុកចិត្តលើខ្លួនឯង នៅពេលដែលយើងធ្វើការងារឬចេញទៅក្រៅ បាត់បង់សម្រស់ និងប៉ះពាល់ទៅដល់ស្រទាប់ស្បែក ។

+វិធីសាស្ត្រក្នុងការថែទាំ

ទាក់ទងនឹងការថែទាំ ត្រូវលាបឡេការពារកម្ដៅថ្ងៃឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយអត្រាពន្លឹថ្ងៃឬកម្ដៅជះមកផ្ទាល់នៅលើផ្ទៃស្បែករបស់យើង ពីព្រោះកោសិការផលិតជាតិពណ៌វាមានឥទ្ធិពលវាធ្វើការខ្លាំងដោយសារតែពន្លឺថ្ងៃឬកម្ដៅ នៅពេលដែលយើងលាបឡេការពារកម្ដៅថ្ងៃវាធ្វើឲ្យអត្រាដែលកោសិការផលិតជាតិពណ៌ធ្វើឲ្យមានមុខជាំនឹងថយចុះឬធ្វើឲ្យកន្លែងមានមុខជាំបច្ចុប្បន្នកុំឲ្យដិតខ្លាំងឬមួយកុំឲ្យរីកសាយភាយទៅកន្លែងផ្សេងទៀតដែលអត់ទាន់មាន។

+វិធីព្យាបាល

  • គួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃ SPS យ៉ាងហោចណាស់ 30 ឡើងទៅហើយលាបឲ្យបានត្រឹមត្រួវរៀងរាល់ 3-4​​ ម៉ោងម្ដង។
  • កាត់បន្ថយការត្រូកំដៅថ្ងៃ
  • ប្រញាប់មកព្យាបាល ហើយមធ្យោបាយនៃការព្យាបាលមានទៅតាមប្រភេទ តាមទំហំ តាមជម្រៅរបស់មុខជាំ
  • ការប្រើប្រាស់ថ្នាំលាប
  • ទាក់ទងនឹងការចាក់ថ្នាំ គឺចាក់ថ្នាំដែលមានមុខងារជួយកម្ចាត់ឬក៏ជួយកាត់បន្ថយស្នាមខ្មៅដែលមាននៅលើផ្ទៃមុខដោយអ្នកជំនាញ ឬគ្រូពេទ្យដែលមានវិជ្ជាជីវ:ត្រឹមត្រូវ ៕

សូមទស្សនាវីដេអូខាងក្រោម៖