[វីដេអូ] Ep.66 ប្រធានបទ៖ អត្ថប្រយោជន៍វ៉ាក់សាំងផ្ដាសាយធំកុមារ

ជំងឺផ្ដាសាយធំ គឺជាជំងឺឆ្លងមួយ ដែលបង្កឡើងដោយ វីរុស ហ្វ្លូ (Influenza)។ ដើម្បីអាចបង្ការការឆ្លងជំងឺផ្ដាសាយធំបាន យើងចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារ ជាពិសេសចំពោះកុមារដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ កុមារដែលមានអាយុចាប់ពី ៦ខែឡើង អាចទទួលការចាក់វាក់សាំងការពារជំងឺផ្ដាសាយធំបានគ្រប់ពេលវេលា។

 
[វីដេអូ] Ep.66 ប្រធានបទ៖ អត្ថប្រយោជន៍វ៉ាក់សាំងផ្ដាសាយធំកុមារ
[វីដេអូ] Ep.66 ប្រធានបទ៖ អត្ថប្រយោជន៍វ៉ាក់សាំងផ្ដាសាយធំកុមារ
[វីដេអូ] Ep.66 ប្រធានបទ៖ អត្ថប្រយោជន៍វ៉ាក់សាំងផ្ដាសាយធំកុមារ
[វីដេអូ] Ep.66 ប្រធានបទ៖ អត្ថប្រយោជន៍វ៉ាក់សាំងផ្ដាសាយធំកុមារ
[វីដេអូ] Ep.66 ប្រធានបទ៖ អត្ថប្រយោជន៍វ៉ាក់សាំងផ្ដាសាយធំកុមារ

រោគសញ្ញា (ផលរំខាន)

ភាគរយតិចតួចបំផុត ដែលអាចបង្កការរំខានដល់កុមារ ក្រោយពីទទួលការចាក់វ៉ាក់សាំងផ្ដាសាយធំរួច។ ករណីទាំងនោះអាចបណ្ដាលមកពី សិរីរាង្គរបស់កុមារ​មានប្រតិកម្មប្រឆាំងនឹងវ៉ាក់សាំង មិនអាចទទួលយកវ៉ាក់សាំងបាន។ រីឯករណីខ្លះទៀតវាអាចធ្វើឲ្យកុមារឡើងកម្ដៅក្នុងសីតុណ្ហភាពអតិបរមា ៣៨ អង្សារ ក្នុងករណីនេះគេអាចប្រើថ្នាំគ្រាប់ដើម្បីបញ្ចុះកម្ដៅបាន។

ការកើនឡើងកម្ដៅអាចប្រព្រឹត្តទៅក្នុងចន្លោះរយៈពេល ពី២៤ម៉ោង ទៅ ៤៨ម៉ោង តែប្រសិនបើករណីកម្ដៅក្នុងខ្លួនកុមារនៅតែបន្តកើនឡើងបន្ទាប់ពីរយៈពេលកំណត់ វាអាចបណ្ដាលមកពីកត្តាជំងឺផ្សេងទៀតរបស់ពួកគេ។

កត្តាប្រឈម

ជាទូទៅការចាក់វ៉ាក់សាំងត្រូវប្រព្រឹត្តទៅក្នុងរយៈពេលមួយឆ្នាំម្ដង ដើម្បីធានាបាននូវរបាំងការពារមេរោគក្នុងរាងកាយកុមារ។ តែប្រសិនបើមានការខកខានក្នុងពេលកំណត់ណាមួយនោះ ជំងឺផ្ដាសាយធំអាចឆ្លងរីករាលដាលឡើងវិញមិនខាន។ តែជួនកាលវ៉ាក់សាំងដែលកុមារបានចាក់ការពារកំឡុងរយៈពេលប៉ុន្មានឆ្នាំមុន វាក៏អាចជួយការពារការឆ្លងជំងឺនេះបានខ្លះដែរ តែគេមិនអាចសន្និដ្ឋានថាវាស្ថិតនៅក្នុងកម្រិតណាមួយនោះទេ។

កត្តាគួរជៀសវាង

កត្តាសំខាន់ដែលគួរជៀសវាងចំពោះកុមារដែលទើបទទួលការចាក់វ៉ាក់សាំងហើយ គឺដាច់ខាតមិនត្រូវ ញី ឬអេះខ្លាំងៗលើកន្លែងស្នាមមុខម្ជុលទេ ព្រោះវាអាចបង្កជាក្លាយមុខរបួស ឬកើតជាបុស ដែលនាំឲ្យមានការឈឺចាប់នៅត្រង់ស្នាមមុខម្ជុល។

របបអាហារត្រឹមត្រូវ

ជាធម្មតាក្រោយពីទទួលការចាក់វាំង អាណាព្យាបាលតែងតែប្រុងប្រយ័ត្នចំពោះរបបអាហាររបស់កុមារ ដើម្បីការពារប្រតិកម្មផ្សេងៗជាមួយវ៉ាក់សាំង។​ តែជាក់ស្ដែងរបបអាហារទាំងនោះ មិនបានបង្ក ឬមានផលប៉ះពាល់ណាមួយឡើយនៅក្នុងរយៈពេលដែលកុមារចាក់វ៉ាក់សាំងរួច។ លើកលែងតែក្នុងករណីដែលពួកគេមានប្រតិកម្មនឹងអាហារនោះពីមុនមក។