[វីដេអូ]Dr.Talk Ep.170 ប្រធានបទ៖ ការស្កែនសរសៃឈាមបេះដូង (Coroscanner) mater

បេះដូង គឺជាសាច់ដុំមួយដែលមានចលនាកន្ត្រាក់ធ្វើឱ្យឈាមអាចរត់ទៅផ្នែកផ្សេងៗនៃរាងកាយ។ សរសៃឈាមបេះដូងអាចមានបញ្ហាស្ទះដោយសារការមានកំណកខ្លាញ់ ព្រោះតែភាពធាត់របស់មនុស្សពីកត្តាផ្សេងៗ។ ក្នុងពេលបច្ចុប្បន្ន ដោយសារមានទំនើបកម្មបច្ចេកវិទ្យា ក្រុមវេជ្ជបណ្ឌិតអាចធ្វើការពិនិត្យទៅលើសរសៃឈាមបេះដូងតាមរយៈការឆ្លុះមើលតាមបែបវិទ្យាសាស្រ្តសុខាភិបាល។

 
[វីដេអូ]Dr.Talk Ep.170 ប្រធានបទ៖ ការស្កែនសរសៃឈាមបេះដូង (Coroscanner) mater

ការពិនិត្យទៅលើសរសៃឈាមបេះដូងមានសារៈសំខាន់សម្រាប់អ្នកជំងឺ ព្រោះអាចកំណត់លើរោគសញ្ញារបស់អ្នកជំងឺទាន់ពេលក្នុងដំណាក់កាលដំបូង ឬក្នុងដំណាក់កាលណាមួយនៃងហេតុបង្ករោគដូចជា៖ លើសជាតិខ្លាញ់ ការហត់ ការអស់កម្លាំង ឬការលើសជាតិស្ករជាដើម។ល។

ដើម្បីឱ្យការស្កែន ឬការពិនិត្យសរសៃបេះដូងទទួលបាននូវរូបភាពច្បាស់ អ្នកជំងឺមិនគួរដូចជា៖
១. មិនត្រូវញ៉ាំទឹកក្នុងរយៈពេល ៤ ម៉ោងមុនដំណើរការ

២. ញ៉ាំថ្នាំបញ្ចុះជីពចរ ដែលវេជ្ជបណ្ឌិតណែនាំ
៣. មិនត្រូវពិសាភេសជ្ជៈប៉ូវកម្លាំង មានជាតិហ្គាស ឬផ្តល់ថាមពល
៤. ពេលស្កែន(ខណៈពេលពិនិត្យ) ត្រូវត្រៀមខ្លួនមិនដកដង្ហើមរយៈពេល ១០ វិនាទី។



រោគសញ្ញា

ការហត់ លើសជាតិខ្លាញ់ លើសឈាម មានជំងឺទឹកនោមផ្អែម ជក់បារី ការពិសាស្រា គ្រួសារមានប្រវត្តិចជំងឺនេះ ជាពិសេសមនុស្សប្រុស(អាយុ ៤៥ ឆ្នាំឡើង) និងមនុស្សស្រី(អាយុ ៥៥ ឆ្នាំឡើង)។

សូមជម្រាបថា ការស្កែន ឬការពិនិត្យសរសៃឈាមបេះដូង មិនមានផលប៉ះពាល់នោះទេ ប្រសិនបើអ្នកជំងឺ មិនមែនជាស្រ្តីមានផ្ទៃពោះ មានប្រតិកម្មនឹងថ្នាំ និងខ្សោយក្រលៀន(តម្រង់នោម)។

សូមទស្សនាវីដេអូបន្ថែម៖