និស្សិតហុងកុង៤នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

ហុងកុង៖ ក្រុមមន្ត្រីហុងកុងបាននិយាយថា និស្សិតហុងកុងចំនួន៤នាក់ ដែលបានចូលរួមនៅក្នុងក្រុមគាំទ្រឯករាជ្យមួយត្រូវបានប៉ូលីសចាប់ខ្លួន កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន។

 
និស្សិតហុងកុង៤នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន
និស្សិតហុងកុង៤នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

យោងតាមសម្តីរបស់មន្ត្រីមកពីអង្គភាពសន្តិសុខជាតិថ្មីរបស់ហុងកុងបានឲ្យដឹងថា ក្រុមជនសង្ស័យបានប្រកាសនៅលើបណ្តាញសង្គម គ្រោងនឹងរៀបចំក្រុមតស៊ូមតិករាជ្យ​ហុងកុង ហើយជនសង្ស័យទាំងនោះ គឺជានិស្សិតប្រុស៣នាក់ និងនិស្សិតស្រី១នាក់ ដែលមានអាយុត្រឹមតែ១៦ ទៅ២១ ឆ្នាំ ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មី ចាប់តាំងពីត្រូវបានអនុម័តនៅថ្ងៃទី៣០ ខែមិថុនា ហើយការចាប់ខ្លួននេះ គឺជាគោលដៅដំបូងចំពោះឥស្សរជននយោបាយសាធារណៈ៕

 

ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន