សមាជិកសភាអាមេរិកមួយរូបត្រូវបានពិនិត្យរកឃើញមានផ្ទុកវីរុសកូវីដ១៩
វ៉ាស៊ីនតោន៖ លោក លូវី ហ្គូម៉ឺត (Louie Gohmert) ជាសមាជិកសភាអាមេរិកមួយរូប ដែលបដិសេធជាញឹកញាប់មិនព្រមពាក់ម៉ាសការពារត្រូវបានគេធ្វើតេស្តរកឃើញឆ្លងវីរុសកូវីដ១៩ កាលពីពុធកន្លងទៅ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់អាមេរិកបានឲ្យដឹងថា លោក ហ្គូម៉ឺត បានគ្រោងនឹងឡើងយន្តហោះឆ្ពោះទៅរដ្ឋតិចសាស់ជាមួយលោក ដូណាល់ ត្រាំ ទៅហើយ ប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរវិញ ដោយសារពិនិត្យរកឃើញក្នុងសេតវិមានថា លោក ហ្គូម៉ឺត មានផ្ទុកមេរោគកូវីដ១៩។
លើសពីនេះទៅទៀត អគ្គព្រះរាជអាជ្ញាអាមេរិកមួយរូប ក៏បានចូលទៅក្នុងតុលាការជាមួយនឹងលោក
ហ្គូម៉ឺត ដោយមិនបានពាក់ម៉ាសការពារនោះទេ ហើយនឹងត្រូវទទួលការធ្វើតេស្តពិនិត្យផងដែរ៕
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ