មនុស្ស១៦នាក់បានស្លាប់ និងរាប់រយនាក់ទៀតកំពុងផ្លាស់ទីលំនៅដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី
ទីក្រុងហ្សាកាតា៖ យោងតាមសេចក្តីថ្លែងការណ៍របស់ មន្ត្រីនៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីបាន និយាយកាលពីថ្ងៃពុធថា ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ និងបានជម្លៀសមនុស្សរាប់រយនាក់នៅក្នុងស្រុកមួយនៅលើកោះស៊ូឡាវ៉េស៊ីរបស់ឥណ្ឌូនេស៊ី។
លោកបានបន្តទៀតថា ក្រុមមន្រ្តីកំពុងស្វែងរកមនុស្សចំនួន ២៣ នាក់ដែលកំពុងបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារមកលើស្រុកលូវ៉ូនៃខេត្តស៊ូឡាវ៉េស៊ីខាងត្បូង។
ភ្លៀងធ្លាក់ខ្លាំងផ្ទួនៗជាច្រើនថ្ងៃបានជន់លិចទន្លេ៣ បង្កជាទឹកជំនន់ធ្វើឲ្យមនុស្ស៦៥៥នាក់បង្ខំចាកចេញពីទីលំនៅ។
គួររម្លឹកផងដែរថា ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក៏បានសម្លាប់មនុស្ស ៦៦ នាក់នៅក្នុងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីខែមករាកន្លងទៅ៕
ប្រភព៖ Reuters ប្រែសម្រួល៖ កង ស្រីលីន