[វីដេអូ] Ep.181 ប្រធានបទ៖ជំងឺទឹកដក់ក្នុងស្រោមសួត
នៅក្នុងសួតបែងចែកជាពីរ គឺសួតផ្នែកខាងឆ្វេង និងសួតផ្នែកខាងស្តាំ។ជាទូទៅមានស្រោមសួតពីរស្រទាប់ ប្រសិនបើមានមេរោគបង្កនៅក្នុងស្រោមសួតហៅថា ទឹកដក់ក្នុងស្រោមសួត។
មូលហេតុបណ្តាលឲ្យមានជំងឺទឹកដក់ក្នុងសួតមានច្រើនករណីមានដូចជា
- អាចបណ្តាលមកពីសរីរាង្គផ្សេងៗ
- បង្កដោយសួត (ជំងឺរលាកស្រោមសួត ជំងឺរបេង ឬជំងឺមហារីកសួត)
- ស្រោមសួតក៏អាចបង្កឡើងដោយពពួកមេរោគ វីរុស បាត់តេរី ជំងឺរបេង ឬជំងឺមហារីកសួតជាដើម
ចំណែកឯមូលហេតុផ្សេងៗទៀតអាចបណ្តាលមកពី
- ការខ្សោយក្រលៀនដំណាក់កាលចុងក្រោយ
- ការខ្សោយបេះដូងកម្រិតធ្ងន់
- ជំងឺគ្រិនថ្លើមកម្រិតចុងក្រោយ
- ជំងឺកង្វះសារជាតិជាដើម
រោគសញ្ញា
- ក្អក
- ថប់ៗណែន ចុកក្នុងទ្រូង
- ឈឺចាប់ក្នុងទ្រូងមួយចំហៀង
- ពិបាកដកដង្ហើម
រោគវិនិច្ឆ័យ
ដើម្បីឲ្យការព្យាបាលជំងឺនេះ មានប្រសិទ្ធភាព ទាមទារជាមុន នូវការធ្វើរោគវិនិច្ឆ័យរកមូលហេតុអោយបានត្រឹមត្រូវច្បាស់លាស់ តាមរយៈការសិក្សាលើរោគសញ្ញារាងកាយ ការបូមទឹកស្រោមសួតទៅពិនិត្យវិភាគ (Thoracentesis) ហើយក្នុងករណីខ្លះ គឺតំរូវរហូតដល់ការច្រិបសាច់ស្រោមសួត(Pleural biopsy) យកទៅវិភាគទៀតផង៕