SkinTalk Ep.26 ប្រធានបទ៖ តើស្បែកប្រភេទណាងាយប្រឈមនៃការកើតឡើងស្នាមអាចម៍រុយ?
ស្នាមអាចម៍រុយនៅលើស្បែក គឺជាការប្រែពណ៌នៃស្បែកឡើងជាតិមេឡានីននៅលើស្បែកមានន័យថា ស្បែកបានផលិតជាតិមេឡានីនលើសដែលបង្កើតទៅជាពណ៌តូចៗ នៅលើស្បែក ដងខ្លួន ជាពិសេសនៅលើផ្ទៃមុខតែម្ដង។
កត្តាជាច្រើនដែលធ្វើអោយមានការបង្កទៅជាបញ្ហាអាចម៍រុយលើស្បែក បញ្ហាចម្បងនោះគឺបញ្ហាពន្លឺព្រះអាទិត្យ ពីព្រោះថាពន្លឺព្រះអាទិត្យជាកត្តាជំរុញមួយដែលអាចបង្កឲ្យមានការបង្កើតនៅជាតិមេឡានីនលើស ដែលងាយប្រឈមនឹងការឡើងអាចម៍រុយលើស្បេក។
ស្បែកដែលងាយប្រឈមនឹងការកើតអាចម៍រុយជាងគេ គឺជាប្រភេទស្បែកមុខស្ងួត ហើយប្រសិនបើការថែទាំមិនបានដិតដល់នោះកាន់តែប្រឈមខ្លាំងទៀតផង។
យើងគួរជ្រើសយកវិធីបង្ការប្រសើរជាងការព្យាបាល ព្រោះថាការព្យាបាលត្រូវទាមទាររយៈពេលយូរ និងមានភាពលំបាកក្នុងការព្យាបាល។ ដូចនេះប្រសិនបើអ្នកប្រឈមក្នុងការកើតអាចម៍រុយជាលក្ខណៈតំណពូជ ត្រូវណែនាំឲ្យប្រើប្រាស់ឡេការពារកម្តៅថ្ងៃស្លៀកសម្លៀកបំពាក់ជិតៗ តាំងពីនៅកុមារភាព។
ការពារដើម្បីកាត់បន្ថយនៅការឡើងអាចម៍រុយ សូមព្យាយាមញុំាទឹកអោយបានច្រើន កាត់បន្ថយការស្ត្រេស លាបឡេការពារកម្តៅថ្ងៃឲ្យបានញឹកញាប់ និងព្យាយាមកាត់បន្ថយការប្រើប្រាស់ថ្នាំផ្សេងៗ ដែលធ្វើអោយប៉ះពាល់ដល់ស្បែក៕
សូមទស្សនាវីដេអូខាងក្រោម៖