SkinTalk Ep.36 ប្រធានបទ៖ ការលាបឡេឡើងសរសៃជាសញ្ញាប្រាប់អ្វីដល់យើងបានខ្លះ?
ការលាបឡេបែកឡើងជាសរសៃ គឹកើតឡើងនៅពេលដែលយើងចាប់ផ្តើមលាបទៅមានប្រតិកម្ម ហើយចេញនៅសញ្ញាជាច្រើននៅលើស្បែករបស់យើង។
រោគសញ្ញា
ការប្រើប្រាស់ឡេ បើសិនជាឡេនោះល្អ មិនបំផ្លាញស្បែកខាងលើយើងនោះទេ។ ផ្ទុយទៅវិញប្រសិនបើយើងប្រើប្រាស់ឡេណាដែលមិនត្រូវនឹងស្បែកវាអាចនឹងបំផ្លាញស្បែករបស់យើង ហើយចេញនូវរោគសញ្ញាជាច្រើន ដែលធ្វើឲ្យស្បែករបស់យើងចាប់ផ្តើម
- ឡើងស្ងួត បន្ទាប់ពីការប្រើប្រាស់មួយរយ:មក
- ស្បែកឡើងក្រហម
- រោលរមាស់ កន្ទួលដុំៗ
ដូច្នេះប្រសិនបើអ្នកសង្កេតឃើញថា ការលាបឡេមានប្រតិកម្មដូចបានរៀបរាប់ខាងលើគួរបញ្ឃប់ការលាប ពីព្រោះវាអាចបង្កឲ្យស្បែកមានបញ្ហា ប្រឈមនឹងជំងឺមហារីកស្បែក។
ការព្យាបាល
មុននឹងព្យាបាលគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យជាមុនសិន បើសិនជាការវិនិច្ឆ័យទៅឃើញថាបានប្រើប្រាស់ផលិតផលខុស ដែលមិនមានស្តង់ដាត្រឹមត្រូវ ហើយកាត់ស្បែកគឺត្រូវតែបញ្ឈប់ការលាបសិន។ ក្នុងករណីពិនិត្យទៅលើស្បែក មានបញ្ហានៅកម្រិតស្រាលនោះទេ អ្នកគ្រាន់តែលាបឡេការពារកម្តៅថ្ងៃ និងឡេសំណើមួយដែលបំប៉នស្បែកឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ។ ប៉ុន្តែបើឈានដល់ការរលាកស្បែកធ្ងន់ធ្ងរ មានកន្ទាលត្រអាក ឬកន្ទួលក្រហម រមាស់ ការព្យាបាលគឺមានទៅតាមប្រភេទផ្សេងៗគ្នាដោយសន្និដ្ឋានតាមរយ:គ្រូពេទ្យជំនាញ។
សូមជម្រាបថា មុននឹងប្រើប្រាស់ផលិតផលណាមួយ សូមព្យាយាមពិនិត្យមើលផលិតផលទាំងនោះឲ្យបានត្រឹមត្រូវ ហើយត្រូវទៅតាមប្រភេទស្បែករបស់អ្នក ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ៕
សូមទស្សនាវីដេអូខាងក្រោម៖