SkinTalk Ep.11 ប្រធានបទ៖ មុនដំបូក

មុនដំបូក គឺជាប្រភេទមុនដែលមានកន្ទួលធំៗ ហើមមានពណ៌ក្រហមពេលខ្លះមានការឈឺចាប់ ហើយខ្លះទៀតក៏មានជាប្រភេទគីសផងដែរ។

 
SkinTalk Ep.11 ប្រធានបទ៖ មុនដំបូក

មុនដំបូកមានទម្រង់ធំៗ នៅលើផ្ទៃមុខ ដែលមានមកជាមួយមុនក្បាល​ ស និងមុនក្បាលខ្មៅ​មុនខ្ទុះ កន្ទួលក្រហមហើយមានជាដុំពកធំៗ។ មុនដំបូកមិនមែនកើតនៅត្រឹមតែមុខនោះទេ មុននេះក៏កើតមាននៅលើ ក ដើមទ្រូងផងដែរ។

​កត្តាដែលងាយនឹងកើតមុនដំបូក ចាប់ផ្តើមនៅពេលពេញវ័យ អ័រម៉ូនភេទចាប់ផ្តើមកើនឡើង ក្រពេញខ្លាញ់ទទួលឥទ្ធិពីអ័រម៉ូនធ្វើឲ្យវាងាយនឹងស្ទះក្រពេញខ្លាញ់ រលាកនិងឆ្លងមេរោគបង្កឲ្យកើតជាមុនដំបូក។​

ទាក់ទងនឹងការព្យាបាលមុនដំបូកគឺ

- ទាមទារការព្យាបាលឲ្យបានលឿន ដើម្បីអោយប្រសិទ្ធនៃការព្យាបាលល្អ និងកាត់បន្ថយសន្លាកស្នាម នៅពេលមានបញ្ហាត្រូវមកជួបអ្នកជំនាញសើរស្បែកធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ

- មិនត្រូវយកដៃមិនស្អាតទៅកេះ ឬប៉ះមុខ

- ជៀសវាងការប្រើប្រាស់ផលិតដែលមិនមានការប្រឹក្សាច្បាស់លាស់ ពីព្រោះស្បែកមុខមនុស្សខុសៗគ្នាមិនគួរលាបតាមគ្នានោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖