SkinTalk Ep.40 ប្រធានបទ៖ ការធ្វើ PRP លើស្បែកមុខ

PRP (Platelet Rich Plasma) គឺជាវិធីសាស្រ្តដែលបូមយកឈាម ដើម្បីជួសជុល ឬព្យាបាលស្បែកមុខរបស់អ្នកដែលមានបញ្ហាស្បែកមុខ។

 
SkinTalk Ep.40 ប្រធានបទ៖ ការធ្វើ PRP លើស្បែកមុខ

ចំពោះការធ្វើ PRP មានអត្ថប្រយោជន៍ជាច្រើនរួមមាន ៖

  • ជួយធ្វើអោយស្បែកមុខមានភាពស្រស់ស្អាត​
  • ជួយព្យាបាលទៅលើអ្នកមានស្នាមមុខខ្មូត ប្រហោង ស្នាមជ្រួញ អ៊ុចខ្មៅ
  • ជួយទៅលើ បញ្ហាសក់ បញ្ហាស្បែកមុខគ្រប់ប្រភេទ បញ្ហាសន្លាក់

ជាទូទៅ ការធ្វើ PRP មាន 2ប្រភេទ៖ ការចាក់ផ្ទាល់ការចាក់លើស្បែកមុខផ្ទាល់ និង ការចាក់ដើរម្ចុលតូចៗដែលធ្វើការអូសទៅលើផ្ទែមុខតិចៗ ក្នុងការជួយផ្ចិតរន្ធញើញ ជម្រុះកោសិកាចាស់ៗ ឬស្លាកស្នាមណាមួយឲ្យរួមតូច។

PRP អាចមានប្រសិទ្ធភាពខ្លាំងឬខ្សោយគឹអាស្រ័យទៅតាមសុខភាពរបស់បុគ្គលម្នាក់ៗផងដែរ។ដើម្បីឲ្យសុខភាពស្បែកមុខមានសុខភាពល្អ អ្នកគួរព្យាយាមគេងអោយបានគ្រប់គ្រាន់ កាត់បន្ថយការស្ត្រេស ញុំាទឹកឲ្យបានច្រើន និងញុំាអាហារដែលល្អសំរាប់សុខភាព៕

សូមទស្សនាវីដេអូខាងក្រោម៖