SkinTalk Ep.35 ប្រធានបទ៖ ការជម្រុះកោសិកា Chemical peel

Chemical peel បើនិយាយនិយមន័យទូទៅរៀងទូលំទូលាយបន្តិច ប៉ុន្តែក្នុងប្រធានបទមួយនេះចង់ផ្តោតទៅលើការជម្រុះកោសិកានៅលើផ្ទៃមុខតែប៉ុណ្ណោះ។ ការជម្រុះកោសិកាឬ Chemical peel គឺជាការជម្រុះកោសិកាសើរៗនៅខាងលើស្រទាប់ស្បែកមុខ។

 
SkinTalk Ep.35 ប្រធានបទ៖ ការជម្រុះកោសិកា Chemical peel

ការប្រើប្រាស់ Chemical peel អាចជាបាន១០០% ប្រសិនបើធ្វើតាមបច្ចេកទេសបានត្រឹមត្រូវ និងពិនិត្យតាមជំនាញរបស់ក្រុមគ្រូពេទ្យចេះមើលស្បែកមុខនិងវិនិច្ឆ័យអោយបានត្រឹមត្រូវ។​ ប៉ុន្តែការប្រើប្រាស់ Chemical peel មិនមែនអាចសុទ្ធតែប្រើប្រាស់បាននោះទេ កាលកំណត់អាចប្រើរយៈពេល ១សប្តាហ៍ម្តង ២ឬ៣សប្តាហ៍ម្តងអាស្រ័យទៅតាមប្រភេទស្បែកមុខរបស់មនុស្សម្នាក់។

ដូច្នេះមុននឹងសម្រចចិត្តធ្វើ Chemical peel​​ គួរតែផ្អាកការញុំាអាហារហិល ការធ្វើដំណើរជិះឡានឬជិះម៉ូតូឆ្ងាយ ព្រោះថាការធ្វើដំណើរទៅតាមខេត្តត្រូវប៉ះជាមួយកម្តៅថ្ងៃ​រហូតធ្វើឲ្យប្រសិទ្ធការព្យាបាលមិនបានផល និងម៉្យាងទៀតពេលដែលធ្វើ Chemical peel រួចហើយគួរតែលាបឡេការពារកម្តៅថ្ងៃ ២ម៉ោងម្តង  និងមានឡេផ្តល់សំណើមមួយដែលសុទ្ធៗ៕

សូមទស្សនាវីដេអូខាងក្រោម៖