SkinTalk Ep.17 ប្រធានបទ៖ ជំងឺផ្សិតលើស្បែក
ជំងឺផ្សិតលើស្បែក បើនិយាយជាពាក្យសាមញ្ញគឺជាជំងឺស្រែង វាជាប្រភេទជំងឺសើរស្បែកម៉្យាងដែលបង្កឡើងដោយមេរោគផ្សិត មានឈ្មោះមេរោគនីមួយក៏ខុសៗគ្នា ទៅតាមតំបន់ដែលកើតផងដែរ។ មេរោគផ្សិតរស់នៅគ្រប់ទីកន្លែង។
មានកត្តាជាច្រើនដែលអាចអោយមានជំងឺផ្សិត៖
- កត្តាកង្វះអនាម័យ
- ទាក់ទងបញ្ហាស្រ្តេស
- កង្វះអាហាររូបត្ថម្ភ
- ពាក់សម្លៀកបំពាក់តឹងៗ ឬស្បែកជើងដែលគ្មានខ្យល់ចេញចូលល្អ
- ប្រព័ន្ធភាពសុំាចុះខ្សោយ
- បែកញើសខ្លាំង
ជំងឺផ្សិតលើស្បែកមានរោគសញ្ញា ដែលអាចសម្គាល់តាមរយៈការរមាស់ លក្ខណៈដំបៅនៃជំងឺផ្សិតលើស្បែកនេះមានរាងមូលៗកងៗ ព័ណ៌ក្រហម។អ្នកដែលមានស្បែកស្ងួតងាយប្រឈមនឹងកើតច្រើន ព្រោះមានការរមាស់និងអាចធ្វើឲ្យស្បែកក្លាយនៅពេលព្យាយាមអេះខ្លាំង។
អ្នកដែលមានជំងឺផ្សិតលើស្បែកនេះសូមជៀសវាងអាហារ ផ្អាប់ ហិល កាត់បន្ថយការសេពគ្រឿងស្រវឹង ការជក់បារី ព្រោះពពួកសារធាតុទាំងនេះជម្រុញឲ្យកើតមេរោគផ្សិតកាន់តែខ្លាំងឡើងៗ។
បន្ថែមពីលើនេះទៀតដើម្បីជៀសវាការកើតមេរោគផ្សិត
- សូមរក្សាតំបន់ស្បែកដែលរងផលប៉ះពាល់ឱ្យស្អាតនិងស្ងួត
- ស្លៀកសម្លៀកបំពាក់ឬស្បែកជើងដែលសមល្មមដែលអនុញ្ញាតឱ្យស្បែករបស់អ្នកមានខ្យល់ចេញចូល
- អនាម័យល្អ ទាំងការហូប រសនៅស្អាត និងផឹកស្អាត
- កុំប្រើប្រាស់សម្លៀកបំពាក់ កន្សែង ឬរបស់របរផ្សេងៗជាមួយអ្នកដទៃ
- នៅឱ្យឆ្ងាយពីសត្វដែលមានសញ្ញានៃការឆ្លងមេរោគផ្សិតដូចជាសត្វមានអង្គែស៊ី៕
សូមទស្សនាវីដេអូខាងក្រោម៖