ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទព្រឹត្តិការណ៍កីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី
នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» កាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍ របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» កាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍ របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ និងកម្មវិធីផ្សេងៗនេះឡើងរហូតឈានមកដល់វគ្គផ្តាច់ព្រ័ត្រនិងធ្វើពិធីបិទ នាពេលនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកបញ្ជាក់ថា តាមរបាយការណ៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានឱ្យដឹងថា ការរៀបចំកីឡាករ កីឡាការិនី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ គឺដំណើរការដំបូងដោយស្ម័គ្រចិត្ត ដោយមានកីឡាករ កីឡាការិនីចូលរួមហ្វឹកហាត់បច្ចេកទេស មានចំនួន២៥២នាក់ នារី ១២៥នាក់។
តាមរយៈការហ្វឹកហាត់ និងការជម្រុះកម្រិតបឋម គណៈកម្មការជ្រើសរើសបាន ៧២នាក់ នារី ៣២នាក់ ដើម្បីប្រកួតជម្រុះយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដែលការប្រកួតនេះ ត្រូវបានបែងចែកជា៣ប្រភេទ រួមមាន៖ ១- ការប្រកួតជាក្រុមបុរស-នារី (កីឡាករ កីឡាការិនី ចំនួន៥៦នាក់ នារី ២៤នាក់) ដោយបែកចែកជា៨ក្រុម ២- ការប្រកួតឯកត្តជនបុរស (កីឡាករ ៨នាក់) ៣- ការប្រកួតឯកត្តជននារី (កីឡាការិនី៨នាក់)។
ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងឱ្យដឹងដែរថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ រៀបចំឡើងក្នុងគោលបំណងឱ្យអ្នកសិក្សា-ហ្វឹកហាត់ បានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពតាមលក្ខណៈ បច្ចេកទេស។ ទន្ទឹមនេះ ការរៀបចំនេះជាការចូលរួមលើកកម្ពស់សកម្មភាពនៃការហ្វឹកហាត់ ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីបណ្តុះបណ្តាលដល់អ្នកសិក្សា-ហ្វឹកហាត់បែបកងកម្លាំង និងជាការបណ្តុះស្មារតីស្រឡាញ់កីឡា ពង្រឹងសុខភាព រឹតចំណងសាមគ្គីភាពនិងមិត្តភាពរវាងយុវជននៃសាលានគរបាល ជាតិទាំង៧ទីតាំង និងអង្គភាពបណ្តុះបណ្តាលដែលស្ថិតក្នុងបរិវេណនៃបណ្ឌិត្យសភាផ្ទាល់ផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់បន្ថែមថា ជាការពិត វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការបង្កើនចំណងសាមគ្គីភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ដែលទាំងនេះជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងវិញទៀត កីឡាក៏បានរួមចំណែកជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងបញ្ចៀសបាននូវការប្រព្រឹត្តអំពើខុសច្បាប់នានាក្នុងសង្គម
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់ពាន និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករជ័យលាភី ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣៕












































