SkinTalk Ep.8 ប្រធានបទ៖ មុខមុនដោយសារផលិតផល ( Steroid acne )
Steroid acne គឺជាការកើតមុនក្រោយនែការប្រើប្រាស់សារធាតុមួយ ដែលការប្រើប្រាស់នោះមានច្រើនបែប ការលាប ការលេប ការចាក់ និងការឆ្ពុងផងដែរ។
ចំពោះសញ្ញានៃការកើតមុនដោយសារការប្រើប្រាស់សារធាតុ Steroid គឺកើតឡើងដោយសារគ្រាប់មុនមានទំហំប៉ុនៗគ្នា ហើយមានទំហំជាធម្មតា ១-៣ មីលីម៉ែតនោះទេ ហើយមានសភាពជាកន្ទួលក្រហមពេលខ្លះក៏អាចមានជាមុនខ្ទុះទៀតផង។ ចំពោះទីតាំងដែលឃើញភាគច្រើន គឺឡើងទៅលើទ្រូង ខ្នង ហើយនិងមុខ។
សារធាតុ steroid នេះ មិនត្រឹមតែធ្វើអោយកើតមុននោះទេ វាមានផលវិបាក់ច្រើនទៀតដូចជា:
- ស្បែកជាំ
- ស្បែកឡើងសសៃសក្រហម
- ឡើងសង្វារ
- ស្បែកមុខស្តើង…..
វិធីព្យាបាលគឺ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលដែលមានសារធាតុ steroid ទៅពិភាក្សារជាមួយគ្រូពេទ្យខាងស្បែកដែលមានជំនាញត្រឹមត្រូវ ជៀសវាងប្រើប្រាស់ផលិតផលខុស៕
សូមទស្សនាវីដេអូខាងក្រោម៖