[វីដេអូ] សារវេជ្ជបណ្ឌិត | Ep. 30 ប្រធានបទ ៖ តើជំងឺក្រពះជាអ្វី?
ជំងឺក្រពះមានសណ្ឋានច្រើនបើយើងរៀបរាប់ទៅគេហៅថាពីជំងឺស្រាលទៅដល់ជំងឺធ្ងន់សណ្ឋានទាំងអស់នោះស្ដែងចេញរោគសញ្ញាដូចៗគ្នាទាំងអស់លើកលែងតែដំបៅក្រពះរហូតដល់មហារីកក្រពះធ្វើឲ្យអ្នកជំងឺ លេចចេញនូវរោគសញ្ញាធ្វើអោយគាត់មានក្អួតចេញមកឈាម ជួនកាលបត់ជើងមកមានឈាម ឬក៏ហូបបាយទៅហល់តឹងណែនហើយក្អួតមកចេញបាយឬអាហារមកវិញ។
ប៉ុន្តែសណ្ឋានជាជំងឺក្រពះខ្សោយឬមួយជាជំងឺរលាកក្រពះគ្រាន់តែអ្នកជំងឺមានអាការៈដូចជាចុកណែនច្អុលនៅចុងដង្ហើមហើយជួនកាលវាអាចចេញម្ដងៗមានភើល ភើលមកជូ ជួនកាលភើលខ្យល់ ឬក្រហាយ។ ក្រពះខ្សោយគឺជាសណ្ឋានក្រពះរូបរាងក្រពះ ធម្មតាអត់មានខូចទ្រង់ទ្រាយណាមួយទេក៏ប៉ុន្តែមុខងាររបស់វាដើរមិនសូវស្រួលវាស្ដែងចេញ។ ដែលធ្វើឲ្យគាត់ឆាប់ហត់ តឹងណែន ជួនកាលមានភើលគាត់មានអារម្មណ៍ពិបាកគាត់អត់ចង់ហូបអាហារ អត់សូវឃ្លានអាហារជួនកាលគាត់ត្អូញត្អែ គេងមិនសូវលក់និងច្រើនធ្វើទុក្ខអត់មានពេលវេលាច្បាស់លាស់នោះទេ។
នៅពេលដែរគាត់មានបញ្ហឈឺក្រពះ អ្វីដែលគាត់គួរតែធ្វើនោះគឺគាត់ត្រូវតែទៅជួបគ្រូពេទ្យជំនាញខាងផ្នែកក្រពះដើម្បីប្រឹក្សារកមើលមូលហេតុឲ្យបានច្បាស់ថាតើក្រពះគាត់ឈឺមានសណ្ឋានបែបណាដូចបានរៀបរាប់ពីខាងដើមរួចមកហើយវាមានសណ្ឋានតាំងពីជំងឺក្រពះខ្សោយ រលាកក្រពះ ដំបៅក្រពះ រហូតដល់មហារីកក្រពះ៕
សូមទស្សនាវីដេអូខាងក្រោម៖