[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០១នាក់ទៀតហើយ

កម្ពុជាករណីឆ្លងកូវីដ-១៩ ថ្មីបន្ថែមទៀតចំនួន ០១ករណីទៀតហើយ ខណ:មិនទាន់មានករណីជាសះស្បើយនៅឡើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២២៦នាក់ នឹងអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់ក្នុងនោះមានស្រ្តី ៤៦នាក់និងបុរស ១៨០នាក់។

 
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០១នាក់ទៀតហើយ
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០១នាក់ទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៨ ខែ​កក្កដា​ ឆ្នាំ ២០២០នេះថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ០១ករណីទៀតហើយ ខណ:មិនទាន់មានអ្នកជំងឺកូវីដ-១៩​ ជាសះស្បើយបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅទូទាំងប្រទេសមានចំនួន ២២៦ករណីក្នុងនោះមានស្រ្តី ៤៦នាក់ និងបុរស ១៨០នាក់។

សូមជម្រាបថា ករណីឆ្លងថ្មី ០១ករណីគឺជាបុរសជនជាតិឥណ្ឌា អាយុ ៣២ឆ្នាំដែលមានអាស័យដ្ឋាននៅបណ្តោះអាសន្ន ក្នុងរាជធានីភ្នំពេញ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់រាជធានីភ្នំពេញវេលាម៉ោង ២១:៥៣នាទីយប់ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

សូមរម្លឹកផងដែរថា គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៧៧នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០២នាក់៕

 

 

ប្រភព: ក្រសួងសុខាភិបាល