[វីដេអូ] Ep.55 ប្រធានបទ៖​ ជំងឺ ផ្តាសាយធំ

យល់ដឹងអំពីជំងឺផ្តាសាយធំថាតើមានអាការ:ដូចម្តេច?ហើយវិធីព្យាបាលនោះបែបណា និងការបង្ការការពារជំងឺនេះបែបណាដែរ?

 
[វីដេអូ] Ep.55 ប្រធានបទ៖​ ជំងឺ ផ្តាសាយធំ

រោគសញ្ញា

   រោគសញ្ញានៃជំងឺនេះដែរមានដូចជា:

  • កណ្តាស់
  • រមាស់ច្រមុះ
  • ឈឺក
  • ក្តៅខ្លួនខ្លាំង
  • ឈឺសាច់ដុំ​ (ប៉ះកន្លែងណាឈឺកន្លែងនិង)
  • មិនមានចំណង់អាហារដូចមុន។

ដូច្នេះត្រូវទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យដើម្បីមើលថាតើជា Influenza A or Influenza B ​ពីព្រោះថាជំងឺនេះងាយនិងឆ្លងខ្លាំងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។ ជាទូទៅនៅពេលដែលមេរោគ ចូលក្នុងខ្លួនយើងគឺនៅរយ:ពេល ១អាទិត្យទៅ ១០ថ្ងៃហើយនិងបាត់ទៅវិញ។

ការព្យាបាល

- យើងត្រូវគ្រប់គ្រងរោគសញ្ញាខ្លួនឲ្យបានល្អមានន័យថា បើឡើងកម្តៅខ្លាំង ឬ អស់កម្លាំងគឺដោយសារខ្វះជាតិទឹកក្នុងខ្លួន ក្តៅខ្លាំងពេកធ្វើឲ្យជាតិទឹកក្នុងខ្លួនអស់ ដូចនេះយើងត្រូវញុំាទឹកឲ្យបានច្រើន បើយើងហូបមិនបានយើងព្យួរសេរ៉ូមដើម្បីបំពេញជាតិទឹកក្នុងខ្លួន។

- ទីពីរ យើងត្រូវញុំាអាហារណាដែលមានរបបជាតិស្ករត្រឹមត្រូវ និង​ អាហារដែលមានជីវជាតិដើម្បីបំប៉នខ្លួនដើម្បីមានកម្លាំងប្រឆាំងវា។

-​ ទីបី ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ឬក៏ថ្នាំសេតាអាមេណុលវ៉េន

សំរាប់ថ្នាំប៉ារ៉ាសេតាមុលតួនាទីរបស់វាគឺ បញ្ចុះកម្តៅ និង បន្ថយការឈឺចុកចាប់ប៉ុន្តែយើងត្រូវច្បាស់ថាត្រូវប្រើប្រាស់ថ្នាំនេះបែបណារវាងមនុស្សធំ និង កូនក្មេង។ បន្ទាប់ពីនេះអ្នកត្រូវញុំាទឹកឲ្យបានគ្រប់គ្រាន់។

កត្តាប្រឈម

លក្ខណរបស់ផ្តាសាយធំពិសេសជាងផ្តាសាយតូចទៅទៀតគឺគ្រោះថ្នាក់បំផុតទៅលើកូនក្មេងអាយុក្រោម ៥ឆ្នាំ ក្រោម២ឆ្នាំនិងមនុស្សចាស់អាយុលើសពី​ ៦៥ឆ្នាំងាយនិងឆ្លងជំងឺនេះ។

របៀបក្នុងការបង្ការ

នៅក្នុងអំឡុងពេលឈឺអ្នកគួរចំណាយពេលមើលថែសុខភាពមុនពេលទៅធ្វើការ ឬចេញទៅណា ពីព្រោះខ្លាចចម្លងជំងឺទៅដល់អ្នកដទៃទៀត។ ម្យ៉ាងវិញទៀតអ្នកគួរចាក់វ៉ាក់សាំងការពារជំងឺនេះជារៀងរាល់ឆ្នាំដើម្បីកាត់បន្ថយការឆ្លងនូវជំងឺនេះ។ សំរាប់ការប្រើម៉ាសវិញគឺនៅពេលដែលពាក់ មិនត្រូវយកដៃប៉ះនោះទេពីព្រោះអាចឆ្លងមេរោគទៅកាន់ម៉ាសម្យ៉ាងវិញទៀតកុំយកដៃប៉ះរបស់ផ្សេងៗហើយយកមកប៉ះផ្ទៃមុខរបស់អ្នក ត្រូវលាងដៃឲ្យបានស្អាតសិនមុននិងប៉ះអ្វីមួយ។

សារដ៏មានសារ:ប្រយោជន៍

អ្វីដែលគ្រូពេទ្យជួយបាននោះគឺការបំបាត់ក្តៅ បំបាត់ឈឺចុកចាប់នៅពេលឈឺនិងជួយព្យាបាលឲ្យជាសះស្បើយ។បន្ថែមពីអ្នកអ្នកក៏ត្រូវចេះមើលថែសុខភាពខ្លួនង ដោយរស់នៅតាមគន្លងថ្មី ហូបស្អាត និងផឹកស្អាត៕

សូមទស្សនាវីដេអូខាងក្រោម: