[វីដេអូ] Ep.37 # ជំងឺរលាកបំពង់ក

មូលហេតុនៃជំងឺរលាកបំពង់កកើតឡើងទៅលើកុមារគឺភាគច្រើនកើតពីពពួកមេរោគ ឬ បាតេរី។ វាមានក្រុមរបស់វា ដែលមានច្រើនសណ្ឋានដើម្បីឲ្យយើងអាចវាយតម្លៃបានហើយមេរោគខ្លះគឺវាអាចបង្ករឲ្យអ្នកជំងឺមានអាការ:កាន់តែធ្ងន់ធ្ងរក៏មានដែរ។

 
[វីដេអូ] Ep.37 # ជំងឺរលាកបំពង់ក

ចំពោះការចំលងរបស់វាគឺឆ្លងតាមរយៈខ្យល់ បរិយាកាស នឹងតាមរយៈអ្នកជំងឺដែលគាត់ឈឺរួចគាត់ក្អក ឬក៏កណ្ដាស់ទៅកាន់អ្នកដែលមិនឈឺ។ ខណ:ដៃជើងរបស់គាត់មិនទាន់បានលាងសំអាតរួចទៅកាន់របស់របរសារធារណ: ឬទៅប៉ះអ្នកដែលមិនឈឺ ។ ដូចនេះអ្នកទៅប៉ះតាមក្រោយមិនដឹង ធ្វេសប្រហែសទៅប៉ះបន្ត ជាហេតុធ្វើឲ្យឆ្លងជម្ងឺ។ សូមបញ្ជាក់ផងដែរថា រយៈពេលសំងំរបស់មេរោគគឺមានរយ:ពេល មួយឬពីរអាទិត្យ ទើបស្ដែងចេញជារោគសញ្ញាហើយការស្ដែងចេញជារោគសញ្ញាគឺវាចាប់ផ្ដើមធ្វើឲ្យកុមារ ក្ដៅខ្លួន ឡើងកំដៅអាចឡើងលើសពី ៣៧.៥អង្សាសេ ឬក៏អាចលើសរហូតដល់៤១អង្សារ ។

ជាទូទៅប្រសិនបើអាណាព្យាបាលបញ្ជូនកុមារមកកន្លែងឬមន្ទីរពេទ្យដែលគាត់ដឹងច្បាស់ទាក់ទងទៅនឹងបញ្ហាជំងឺ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យទៅលើជំងឺហើយនឹងអាចឈានទៅដល់ការប្រើប្រាស់ថ្នាំដ៏ត្រឹមត្រូវជៀសវាងការប្រើថ្នាំខុសដែលអាចអោយមានភាពសាំទៅលើថ្នាំហើយអូសបន្លាយពេលអ្នកជំងឺកាន់តែយូរ។ផ្ទុយទៅវិញជំងឺខ្លះទៀតអាចនឹងវិវត្ដន៍ទៅកាន់តែធ្ងន់ធ្ងរដែលអាចឈានដល់ការគេងពេទ្យយូរ ការចំណាយថវិការច្រើនឬក៏អាចវិវត្តន៍ទៅរកជំងឺអីផ្សេងទៀតដែលជាផលវិបាកនៃជំងឺរលាកបំពងក។

សូមទស្សនាវីដេអូដូចខាងក្រោម៖