[វីដេអូ] Ep.56 ប្រធានបទ៖ ការខ្សោយក្រពេញលើតម្រងនោម
ពេលខូចតម្រងនោម តើមានបញ្ហាអ្វីខ្លះដែលអាចនឹងកើតឡើងចំពោះរាងកាយ?
តួនាទីនៃក្រពេញលើតម្រងនោម
មុននិងនិយាយទាក់ទងជាមួយនិងជំងឺការខ្សោយក្រពេញលើតម្រងនោម យើងសូមនិយាយអំពីតួនាទីនៃក្រពេញលើតម្រងនោមបន្តិចសិន។ ចំពោះក្រពេញលើតម្រងមានច្រើនផ្នែកគឺ ផ្នែកសំបក និង ផ្នែកស្នូលដែលបញ្ចេញអ័រម៉ូនខុសៗគ្នា។ ចំពោះផ្នែកដែលជួបនិងបញ្ហាញឹកញាប់ជាងគេគឺផ្នែកសំបក ។ចំពោះផ្នែកសំបកបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា Cortisol វាមានតួនាទីច្រើននៅក្នុងខ្លួនរបស់យើង ហើយវាត្រូវបានបែងចែកជា 2យ៉ាងគឺ៖
- ការលើសអ័រម៉ូន:
ជាទូទៅការលើសអ័រម៉ូន Cortisol ដោយសារការប្រើប្រាស់ថ្នាំ (ថ្នាំបំបាត់ការឈឺចុកចាប់,ថ្នាំសរសៃ ឬសន្លាក់។ល។) ការប៉ះពាល់តិចតួចដោយជំងឺនេះកើតឡើងដោយសារក្រពេញផ្ទាល់ពីដុំដែលបញ្ចេញអ័រម៉ូន ឬក៏ប្រព័ន្ធខួរក្បាល។
- ការខ្វះអ័រម៉ូន:
ចំពោះការខ្វះអ័រម៉ូន Cortisol វិញគឺគាត់ប្រើប្រាស់ថ្នាំដូចដែរអ្នកគាត់លើសអ័រម៉ូន Cortisol ប៉ុន្តែគាត់ផ្អាកការប្រើប្រាស់ទៅវិញ ឬក៏គាត់កំពុងតែប្រើប៉ុន្តែគាត់មានជំងឺ Stresses រួមផ្សំ,
មានការឆ្លងមេរោគ,មានការរាគរូស ជាហេតុធ្វើឲ្យមានតម្រូការអ័រម៉ូននឹងកើនឡើងដូនេះធ្វើឲ្យរាងកាយរបស់អ្នកទៅជាខ្វះអ័រម៉ូនទៅវិញ។
រោគសញ្ញា
ចំពោះរោគសញ្ញានៃការលើសអ័រម៉ូនមានដូចជា:
- ឡើងទំងន់ ( ធាត់ផ្នែករាងកាយ,តែដៃជើងធម្មតា )
- ឡើងមុនច្រើនកន្លែង ( ខ្នង,មុខ,ទ្រូង )
- អាចចេញជាសង្វារច្រើន
- ពុកឆ្អឹង
- ប៉ះពាល់ដល់សាច់ដុំ ខ្សោយសាច់ដុំ
- ថយចុះនូវប្រព័ន្ធការពារ
- ងាយនិងឆ្លងមេរោគ ( ហើយនិងមិនងាយជា )
- ងាយនិងឆ្លងជាងគេគឺជំងឺផ្សិត។
ចំពោះរោគសញ្ញានៃការខ្វះអ័រម៉ូនយើងអាចចែកចេញជា 2ករណីមានដូចជា:
- ករណីធ្ងន់ធ្ងរ
- ករណីមិនធ្ងន់ធ្ងរ តែរុំារៃ។
- ករណីមិនធ្ងន់ធ្ងរ តែរុំារៃ៉
- អស់កម្លាំង ល្ហិតល្ហៃ
- ចុករោយសាច់ដុំ ( ភ្លៅ,ដើមដៃ )
- ភាគច្រើនចេញរោគសញ្ញាទាំងអស់នេះនៅពេលល្ងាច
- បាត់បង់ការឃ្លានអាហារ
- ពិបាកគេង,ពិបាកផ្ចង់អារម្មណ៍។
- ករណីធ្ងន់ធ្ងរ
- ការធ្លាក់សម្ពាធឈាម
- ការធ្លាក់ជាតិស្ករ
- ការបាត់បង់សូដ្យូមនៅក្នុងឈាមច្រើន
- ចុកពោះខ្លាំង ( ដល់ថ្នាក់បាត់បង់ស្មារតី )
ការធ្វើតេស្ត
ដើម្បីធ្វើតេស្តឲ្យដឹងថាអ្នកជំងឺមានការខ្វះអ័រម៉ូនបានគឺ:
- ពឹងផ្អែកលើប្រវត្តិរបស់អ្នកជំងឺ ( សាកសួរពីប្រវត្តិអ្នកជំងឺថាតើអ្នកជំងឺមានលេបថ្នាំសរសៃ ឬ អ្វីដែររឺអត់ )
- យោងទៅតាមរោគសញ្ញាដែលគាត់មាន
- ការធ្វើតេស្តឈាម ( មាន 3ដំណាក់កាល )
- មួយវិញទៀតអាចប្រើប្រាស់ថ្នាំម្យ៉ាងដែលផ្ងូតផ្ទាល់ទៅលើក្រពេញតម្រងនោម។
ការព្យាបាល
ចំពោះការព្យាបាលវិញគឺអាស្រ័យទៅលើថាតើអ្នកជំងឺខ្សោយនៅកំរិតមួយណាហើយការព្យាបាលនេះគឺចែកចេញទៅតាមដំណើការរបស់ក្រពេញនិងផងដែរ។ ប្រសិនបើក្រពេញនៅដំណើការធម្មតានោះការព្យាបាលក៏មានរយ:ពេលខ្លីដែរ។ តែបើក្រពេញដំណើរការមិនបានល្អនោះការព្យាបាលក៏មានរយ:ពេលយូរផងដែរ។ ហើយបើមិនដំណើរការសោះនោះគឺត្រូវប្រើប្រាស់ថ្នាំដើម្បីជំនួយក្រពេញ ឬជំនួសទៅលើអ័រម៉ូនដែលក្រពេញមិនត្រូវការ ឬផលិតអស់មួយជីវិត។
វិធីសាស្រ្តក្នុងការថែទាំ
អ្នកជំងឺគួរចូររួមថែរក្សានិងការពារដោយស្តាប់តាមលោកគ្រូពេទ្យតម្រូឲ្យលេបថ្នាំតាមវិជ្ជបញ្ជាពេទ្យ។ ដើម្បីឲ្យថ្នាំជំនួសការងាររបស់អ័រម៉ូន។ ត្រូវយល់ឲ្យច្បាស់អំពីជំងឺរបស់ខ្លួន អ្នកជំងឺមិនត្រូវប្រើថ្នាំដោយមិនមានវិជ្ជបញ្ជាត្រឹមត្រូវនោះទេ។
សារដ៏មានសារ:ប្រយោជន៍
ជាការផ្ញើសារទៅកាន់អ្នកដែលមិនទាន់ឈឺគួរចៀសវាងការប្រើប្រាស់ថ្នាំដោយពុំមានការពិគ្រោះជាមួយនិងលោកគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ជាទូទៅរាល់ការប្រើប្រាស់ថ្នាំជាពិសេសថ្នាំបំបាត់ការឈឺចុកចាប់ ថ្នាំសរសៃ ថ្នាំសន្លាក់ ថ្នាំសូត ឬអាហារបំប៉នដែលមិនមានប្រភពច្បាស់លាស់គួរតែជៀសវាង ហើយមុននិងប្រើប្រាស់ថ្នាំត្រូវតែជួបពិភាក្សាជាមួយវិជ្ជបណ្ឌិតជំនាញឲ្យបានត្រឹមត្រូវព្រោះថាថ្នាំគឺជាអាវុធមុខ២។ ។