[វីដេអូ] Ep.162 ប្រធានបទ៖ ថ្នាំស្ពឹក និងថ្នាំសណ្តំ
ការដាក់ថ្នាំសណ្តំគឺជាបចេ្ចកទេសវេជ្ជសាស្រ្តក្នុងការបំបាត់រាល់ការឈឺចាប់របស់អ្នកជម្ងឺ ដែលអាចប្រព្រឹត្តទៅដោយធ្វើអោយអ្នកជម្ងឺសន្លប់ ឬនៅមានស្មារតីធម្មតាតាមរយៈការប្រើប្រាស់។
ថ្នាំស្ពឹកមានសារ:ប្រយោជន៍ ប្រើសម្រាប់ធ្វើការវះកាត់បែងចែកចេញជាពីរគឺ
- ទី១: ចាក់នៅកន្លែងដែលត្រូវធ្វើការវះកាត់
- ទី២: នៅកន្លែងតំបន់ដែលវះដូចជាកន្លែងដៃម្ខាង ជើងម្ខាងឬ ឆ្អឹងថ្លើមគីសដែលធ្វើអោយស្ពឹកតំបន់ដែលមានភាពងាយស្រួលដែលមិនប៉ះពាល់ស្មារតីរបស់អ្នកជម្ងឺ។ ក្រោយពីការវះកាត់ទៅអ្នកជម្ងឺអាចទទួលទានហើយធ្វើចលនាបានលឿនដែលវាពិតជាសំខាន់ណាស់ក្នុងការធ្វើចលនាដើម្បីកុំឲ្យស្ទះសសៃឈាម ព្រោះកាលណាដែលអ្នកជម្ងឺដេកយូរនាំអោយស្ទះសសៃឈាម។
មូលហេតុដែលគួរប្រើថ្នាំទាំង ២ប្រភេទនេះ
វេជ្ជបណ្ឌិតប្រើថ្នាំទាំងពីរនេះបញ្ចូលគ្នាជាពិសេសនៅពេលធ្វើការវះកាត់ ដូចជាការវះកាត់ពោះវៀន ឬក៏កាត់មហារីកក្នុងពោះរៀន និងការវះកាត់ការសំរាលកូន ចាប់ពីកូនទី៣ឬទី៤ទៅការឈឺចាប់អាចយូរអាស្រ័យទៅលើមុខរបួស។
រោគសញ្ញា
ចំពោះគេប្រើ ២ចូលគ្នាទៅលើអ្នកជម្ងឺដែលមានហនិភ័យខ្ពស់ជាពិសេសទៅលើអ្នកជម្ងឺដែលមានជម្ងឺបេះដូង ព្រោះគេមិនចង់អោយអ្នកជម្ងឺមានការឈឺចាប់នោះទេ ព្រោះអាចប្រឈមទៅនឹងការគាំងបេះដូង ព្រោះរាល់ការឈឺចាប់ធ្វើអោយចង្វាក់បេះដូងកើនឡើង។មួយវិញទៀតប្រសិនបើអ្នកជម្ងឺខ្សោយផ្លូវដង្ហើម កាលណាយើងប្រើថ្នាំបំបាត់ការឈឺចាប់នៅពេលដែលសណ្ដំក្រោយពីក្រោកមកវិញវាធ្វើអោយអ្នកជម្ងឺពិបាកដកដង្ហើម។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យក្នុងការប្រើប្រាស់ថ្នាំទាំងពីរជាមួយគ្នានោះគឺ:
- ត្រូវអោយដឹងថាអ្នកជម្ងឺវះកាត់នៅតំបន់ណា ហើយតើការវះកាត់ត្រូវការរយះពេលប៉ុណ្ណា?
- ត្រូវដឹងថាអ្នកជម្ងឺមានជម្ងឺប្រចាំកាយឬក៏អត់? ប្រសិនបើគាត់មានជម្ងឺប្រចាំកាយច្រើនហើយធ្ងន់ធ្ងរនោះយើងគ្រូពេទ្យនឹងជ្រើសរើសថ្នាំសណ្ដំហើយនិងថ្នាំស្ពឹកដើម្បីធ្វើការបន្ថយថ្នាំស្ពឹក។