សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នឹងជួយជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព»

នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩។

សូមបញ្ជាក់ជូនថា វេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន»នេះ គឺជាជំនួប ដ៏សំខាន់ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹង ប្រកាស  ដាក់ ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច នៅ កម្ពុជា ឆ្លើយតប នឹង  វិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោម គំនិត ផ្តួច ផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី របស់ កម្ពុជា នាពេលនោះ។
វេទិកាត្រូវបានធនាគារពិភពលោក ទទួលស្គាល់ថាជាយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានពិន្ទុវាយតម្លៃសមិទ្ធកម្មខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួនជាង២០ផ្សេងទៀត។

វេទិកានេះផងដែរ  ត្រូវបានរៀបចំឡើងស្ទើររៀងរាល់ឆ្នាំ វេទិកាលើកទី១៨ ត្រូវបាន រៀប  ចំឡើង នៅឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា គ្រោងរៀបចំវេទិកាលើកទី១៩ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេល រហូតមកដល់បច្ចុប្បន្ន ដោយសារកម្ពុជា ក៏ដូចជាសកលលោក បានប្រឈម នឹងវិបត្តិនៃជំងឺកូវីដ-១៩៕