[វីដេអូ] Ep.184 ប្រធានបទ៖ ជំងឺរលាកក្រពះ

ជំងឺរលាកក្រពះគឺជាការរលាកនៅភ្នាសរបស់ក្រពះផ្នែកខាងលើ។ ជំងឺរលាកក្រពះមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេអាចព្យាបាលឲ្យជាសះស្បើយបាន ។ប្រសិនបើព្យាបាលមិនទាន់ពេលវេលា ករណីខ្លះជំងឺនេះអាចនឹងវិវត្តទៅជាជំងឺដំបៅក្រពះ ដែលអាចប្រឈមនឹងការកើតជំងឺមហារីកក្រពះផងដែរ។

 
[វីដេអូ] Ep.184 ប្រធានបទ៖ ជំងឺរលាកក្រពះ

អ្នកជំងឺភាគច្រើនមិនមានរោគសញ្ញានៅដំណាក់កាលដំបូងនោះទេ ប៉ុនែ្តរោគសញ្ញាឧស្សាហ៍ជួបរួមមាន

  • ចុកចុងដង្ហើម
  • មិនឃ្លានអាហារ
  • ក្អួតចងោ្អរ
  • ចុកពោះផែ្នកខាងលើ(ចុងដងើ្ហមជាដើម)
  • ណែនពោះក្រោយពេលញុំា
  • លាមកខ្មៅ
  • ស្លេកស្លាំង
  • ក្អួតចេញឈាម
  • ស្រកគីឡូលើសពី១ខែ

បើសិនជាអាការៈមិនបានធូរស្រាលអ្នកគួរតែទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យអំពីបញ្ហាជំងឺនេះ ។

វិធីសាស្រ្តក្នុងការបង្ការអ្នកជំងឺគួរតែធ្វើការកែប្រែរបបអាហារឲ្យបានត្រឹមត្រូវ ហាត់ប្រាណជាប្រចាំ គេងឲ្យបានគ្រប់គ្រាន់ និងកាត់បន្ថយស្រ្តេស ៕

សូមទស្សនាវីដេអូខាងក្រោម៖