[វីដេអូ] Ep. 150 ប្រធានបទ៖ អត្ថប្រយោជន៍នៃការតាមដានសុខភាពជាប្រចាំថ្ងៃ
ការពិនិត្យសុខភាពជាប្រចាំ មានសារ:សំខាន់ណាស់បានជួយរកឃើញនៅ ជំងឺនៅដំណាក់កាលដំបូងៗនៃការវិវត្តន៍របស់អ្នកជំងឺ ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ក៏ដូចជាប្រសិទ្ធភាពនៃការព្យាបាលបានទាន់ពេលវេលា។
ការពិនិត្យសុខភាពទូទៅ គឺអាស្រ័យទៅលើ៖
- ក្រុមអាយុ
- កត្តាភេទ
- ប្រវត្តិគ្រួសារ
- ប្រវត្តិជំងឺ
- តំណពូជជាដើម។
ក្នុងដំណើរកាលនៃការពិនិត្យសុខភាពនេះក្រុមវេជ្ជបណ្ឌិតនឹងសាកសួរ អំពីប្រវត្តិនៃការប្រើប្រាស់ថ្នាំអាលែ្លកហ្ស៊ី ក៏ដូចជាប្រវិត្តនៃការព្យាបាលជំងឺមួយចំនួនដែលទាក់ទងនឹងអ្នក។
ការរស់នៅខុសៗគ្នានិងមានរបៀបផ្សេងៗគ្នាក៏ដូចជាការធ្វេសប្រហែលរបស់ប្រជាជនមួយចំនួនបានធ្វើឲ្យយើងរកឃើញជាចៃដន្យនូវជំងឺមួយចំនួន ដូចជា ជំងឺលើសជាតិខ្លាញ់ លើសអាស៊ីត លើសសម្ពាធឈាម លើសជាតិស្ករ ទឹកនោមផ្អែម និង ទឹកនោមប្រៃ ។
ការណែនាំ
ប្រសិនបើការពិនិត្យឃើញសញ្ញាមិនប្រក្រតីណាមួយក្រុមវេជ្ជបណ្ឌិតនិងពន្យល់ណែនាំបន្ថែមទៅលើអ្វីដែលបានរកឃើញនិងឆ្លើយតមនៅអ្វីដែលលោកអ្នកបារម្ភ។ សូមព្យាយាមជ្រើសរើសបបអាហារ និងលំហាត់ប្រាណអោយបានត្រឹមត្រូវ។
រយៈពេលនៃការពិនិត្យសុខភាព
កម្រិតនៃការយល់ដឹងទាក់ទងនឹងបញ្ហាសុខភាព ការពិនិត្យសុខភាពជាប្រចាំអាចធ្វើបាននៅចន្លោះពេលពី 6ខែ ទៅ 12ខែម្តង សម្រាប់អ្នកដែលមានសុខភាពល្អឬសម្រាប់អ្នកត្រួវបានរកឃើញនៅសញ្ញាដំបូងៗនៃជំងឺ។
សូមទស្សនាវីអូខាងក្រោម៖