[វីដេអូ] Ep.44 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និង ការខូចសរសៃរវិញ្ញាណ

ជាកាពិតណាស់ជំងឺទឹកនោមផ្អែមបានធ្វើឲ្យមានផលវិបាកជាច្រើនដល់អ្នកជំងឺដែលអាចប៉ះពាល់ទៅដល់ដំរងនោម ភ្នែក បេះដូង និងអាចឈានដល់ពិការភាពដោយសារមានដំបៅលើជើងក្រជា ហើយដំបៅជើងដែរក្រជាគឺបណ្ដាលមកពីការខូចសរសៃវិញ្ញាណ នៅក្នុងជំងឺទឹកនោមផ្អែម ដែលខូចសរសៃវិញ្ញាណចែកចេញជាពីធំៗ មានដូចជា ការខូចសរសៃវិញ្ញាណខាងៗចុងៗ និងមួយទៀតការខូចប៉ះទៅលើសរសៃធំៗ ប៉ុន្តែភាគច្រើនប៉ះទៅលើសរសៃវិញ្ញាណតូចៗ ។

 
[វីដេអូ] Ep.44 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និង ការខូចសរសៃរវិញ្ញាណ
[វីដេអូ] Ep.44 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និង ការខូចសរសៃរវិញ្ញាណ
[វីដេអូ] Ep.44 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និង ការខូចសរសៃរវិញ្ញាណ
[វីដេអូ] Ep.44 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និង ការខូចសរសៃរវិញ្ញាណ

 

រោគសញ្ញា
បើអ្នកជំងឺមានការឈឺចាប់ដូចជា ស្ពឹកជើង   ក្រហាយបាតជើងឬ ក៏មានអារម្មណ៍ថាស្រម៉ោចវា លើបាតជើង គួរតែទៅជួបគ្រូពេទ្យ ដើម្បីរករោគវិនិច្ឆ័យឲ្យដឹងថាតើអ្នកជំងឺមានការថយចុះនៅការដឹងហើយឬនៅ និងវិធីសាស្ដ្រមួយទៀតគឺការសួរសំនួរ ចំនួន១០សំនួរ ប្រសិនបើអ្នកជំងឺមានវិជ្ជមានធំជាងបួនសំនួរនោះបានន័យថាអ្នកជំងឺមានវិជ្ជមាននៅជំងឺខូចសរសៃវិញ្ញាណ ។ 

ការព្យាបាល
ចំពោះការព្យាបាលទៅលើអ្នកជំងឺគឺ ព្យាបាលដោយកាត់បន្ថយកាឈឺចាប់ និងកាត់បន្ថយរោគសញ្ញាទាំងអស់របស់អ្នកជំងឺប៉ុន្តេមិនអាចព្យាបាលឲ្យជាដាច់បាននោះទេ គ្រាន់តែអាចកាត់បន្ថយកាឈឺចាប់និងមានការទប់ស្កាត់នៅការវិវត្តមិនឲ្យមានការខូចខាតទៅលើសរសៃវិញ្ញាណថែមទៀត ។

កត្តាប្រឈម 
អ្នកជំងឹឈឺជំងឺខូចសរសៃវិញ្ញាណដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើមិនប្រាកដថានិងមានតែជំងឺខូចសរសៃវិញ្ញាតែមួយមុខនោះទេ អ្នកជំងឺអាចនិងមានផលប៉ះពាល់ផ្សេងៗដូចជា ខ្វះវីតាមីន B12 ខ្សោយដំរងនោម ផលប៉ះពាល់ដោយសារការប្រើប្រាស់ថ្នាំ ឬក៍បណ្ដាលមកពីការថយចុះអកម៉ូននៅក្រពេញកររបស់អ្នកជំងឺជាដើម ។

របៀបក្នុងការបង្ការ
រាល់ការទប់ស្កាត់និងការកាត់បន្ថយរាល់ផលវិបាកទាំងអស់នេះអ្នកជំងឺគឺជាបុគ្គលសំខាន់សំរាប់កាត់បន្ថយរាល់បញ្ហាទាំងអស់នេះមានដូចជា រស់នៅឲ្យមានសុខភាពល្អនិង ការគ្រប់គ្រង់ជាតិស្ករឲ្យបានត្រឹមត្រូវ ។

វិធីសាស្រ្ដក្នុងការថែទាំ 
អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹងពីវិធីសាស្ដ្រក្នុងការថែទាំជើងរបស់ពួគគាត់កន្លែងទាំងនេះគឺសំខាន់សំរាប់កាការពារ មិនឲ្យមានដំបៅការបង្កររោគឬក៏ប្រឈមមុខនិងការពិការជើងនៅថ្ងៃមុខ អ្នកជំងឺទឹកនោមផ្អែមគួរតែលាងសម្អាតជើងនិងសាប៊ូនិងជូតសម្អាតដោយកន្សែងស្ងួតទៅលើជើងនិងជន្លោះម្រាមជើងនិងការប្រើប្រាស់នៅឡេរផ្ដល់សំណើមទៅលើជើងឬក៏កន្លែងក្រិនរបស់អ្នកជំងឺឲ្យបានត្រឹមត្រូវ អ្នកជំងឺគួរតែពាក់ស្បែកជើងកុំរលុងពេកឬក៏រឹមពេកព្រោះវាអាចបណ្ដាលឲ្យជើងអ្នកជំងឺប៉ះទង្គិចទៅលើវត្ថុផ្សេងៗ ។

សារដ៏មានសារ:ប្រយោជន៍
  ជាចុងក្រោយអ្នកជំងឺទឹកនោមផ្អែមគួរគប្បីគ្រប់គ្រង់ជាតិស្ករឲ្យបានត្រឹមត្រូវ  និងទៅជួបគ្រូពេទ្យតាមការណាត់និងថែរក្សាសុខភាពនិងផ្លាស់ប្ដូរទម្លាប់អាក្រក់ទាំងអស់ដើម្បីឲ្យកាត់បន្ថយរាល់ផលវិបាកទាំងអស់របស់ជំងឺទឹកនោមផ្អែម ៕

សូមទស្សនាវីដេអូខាងក្រោម៖