[វីដេអូ]Ep.45 ប្រធានបទ៖ ជំងឺឆាប់ចេញទឹកកាម
បញ្ហាជំងឺឆាប់ចេញទឹកកាម គឺជាការដែលមិនទាន់អស់ចំណង់ចំពោះដៃគូរនៅពេលរួមភេទទាំងសងខាង ។
បញ្ហាជំងឺឆាប់ចេញទឹកកាម គឺជាការដែលមិនទាន់អស់ចំណង់ចំពោះដៃគូរនៅពេលរួមភេទទាំងសងខាង ។ បញ្ហានេះកើតឡើងភាគច្រើនដោយសារ មានជំងឺថប់អារម្មណ៍ ស្ត្រេស ប្រដាប់ភេទតូចខ្លាំងពេក ឬក៏បណ្ដាលមកពីអារម្មណ៍ពុះកញ្ជ្រោលខ្លាំងពេក ដែលធ្វើឲ្យឆាប់ចេញទឹកកាម ។
ចំពោះបញ្ហាឆាប់ចេញទឹកកាមនេះគឺកើតឡើងទាំងនៅវ័យជំទង់និងវ័យចាស់ ប៉ុន្តែគ្រាន់តែនៅវ័យចាស់ធ្លាប់មានបទពិសោធន៍រួមភេទច្រើន មានវិធីសាស្ត្រក្នុងការពន្យាពេលកុំឲ្យឆាប់ចេញទឹកកាម ជាហេតុធ្វើឲ្យគាត់ចេះគ្រប់គ្រងនៅពេលរួមភេទ។បន្ថែមពីនេះក៏អាស្រ័យលើលការយល់ដឹង ការត្រៀមលក្ខណ:ក្នុងការ ការពារឬក៏វិធីសាស្ត្រក្នុងការពន្យាពេលក្នុងការរួមភេទ ។
ចំពោះនៅវ័យជំទង់វិញបញ្ហាឆាប់ចេញទឹកកាម នៅពេលដែលរួមភេទដំបូងហើយមានអារម្មណ៍ពុះកញ្ជ្រោលពេកជាហេតុបណ្ដាលឲ្យឆាប់ចេញទឹកកាម ។
ការព្យាបាល
វីធីសាស្ត្រក្នុងការព្យាបាលនៃជំងឺឆាប់ចេញទឹកកាមល្អបំផុតអ្នកគួរតែទៅរកគ្រូពេទ្យដែលមានជំនាញផ្នែកនេះហើយពិគ្រោះយោបល់ពីបញ្ហាផ្សេងៗ ដើម្បីស្វែងរកវិធីសាស្ត្រនិងមូលហេតុដែលបណ្ដាលឲ្យឆាប់ចេញទឹកកាមនិងព្យាបាល។ បន្ថែមពីនេះអ្នកគួរហាត់ប្រាណជាប្រចាំកុំឲ្យឡើងគីឡូពេក កុំសូវបរិភោគផ្អែម និងមួយផ្នែកទៀតគ្រប់គ្រងការស្ត្រេស។
កត្តាប្រឈម
បញ្ហាឆាប់ចេញទឹកកាមនេះបើមានបញ្ហាភ្លាមគឺមិនទាន់ប៉ះពាល់ទៅដល់ជីវិតដៃគូរនោះទេ ប៉ុន្តែបើអ្នកមិនឆាប់ព្យាបាលនោះវាអាចនិងមានផលប៉ះពាល់ដល់ជីវិតដៃគូរអាចឈានទៅដល់ការលែងលះក៏ថាបាន ។
វិធីសាស្ត្រក្នុងការថែទាំ
ការដែលចេះទប់អារម្មណ៍ពេលដែលកំពុងរួមភេទគឺជាវិធីសាស្ត្រមួយដ៏ល្អ នៅក្នុងវីធីសាស្ត្រផ្សេងៗ ដែលឯកសារបានសរសេរ ប៉ុន្តែការតាំងអារម្មណ៍បើធ្វើជ្រុលពេកក៏អាចបណ្ដាលឲ្យបាត់បង់អារម្មណ៍នៅពេលកំពុងរួមភេទផងដែរ ។ ហេតុនេះហើយបានជាដៃគូរត្រូវការការបោះអង្អែលសិន ដើម្បីត្រៀមខ្លួនរួមភេទ។
របបអាហារ និងការទទួលទានអាហារដែលត្រឹមត្រូវ
ប្រភេទអាហារដែលមានតុល្យភាពមានដូចជាប្រភេទ អយស្ទ័រ សូកូឡា ចេក អាហារទាំងនេះនឹងជួយភ្ញោចអារម្មណ៍ក្នុងការរួមភេទទាំងបុរសនិងស្ត្រី ។
សារដ៏មានសារ:ប្រយោជន៍
ដើម្បីថែរក្សាសុភមង្គលជីវិតដៃគូរ គួរតែស្វែងរកបញ្ហា និងដឹងពីប្រភពនៃជំងឺឆាប់ចេញទឹកកាម ស្វែងរកឲ្យដឹងថាបញ្ហាបណ្ដាលមកពីអ្វី គួរស្វែងរកអ្នកជំនាញច្បាស់លាស់ប្រឹក្សារជាមួយដើម្បីព្យាបាល។ បន្ថែមពីនេះទៀតគួរហាត់ប្រាណ ជ្រើសរើសអាហារឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំឲ្យឡើងគីឡូពេក។ គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិគ្រោះព្យាបាល ឲ្យទាន់ពេលវេលា កុំបណ្ដោយយូរព្រោះអាចបណ្ដាលឲ្យបាតបង់សុភមង្គលជីវិតដៃរបស់អ្នក៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia