[វីដេអូ] Ep 89 ប្រធានបទ៖ ការធ្វើតេស្តឈាម
ជាទូទៅការធ្វើតេស្តឈាម ត្រួវធ្វើនៅមន្ទីរពិសោធ៍ គ្រូពេទ្យនឹង បូមឈាមឬជួសឈាមដើម្បីយកទៅវិភាគ។នៅក្នុងខ្លួនរបស់មនុស្សសុទ្ធតែមានសរសៃឈាមដែលប្រៀបបានដូចជាទីយោទឹកមួយសម្រាប់ស្រោចស្រង់ចិញ្ចឹមរាង្គកាយរបស់មនុស្សយើង នៅក្នុងឈាមគឺមានសារធាតុចិញ្ចឹមច្រើនដែលទទួលបានពីការបរិភោគរាល់ថ្ងៃ ដូចជាចំណីអាហារ និងទឹកជាដើម។
ការធ្វើតេស្តឈាម គឺមានផលប្រយោជន៍ ដើម្បីបានដឹងសារធាតុនៅក្នុងខ្លួនដើម្បីដឹងថាតើមានអី្វមិនប្រក្រតីដែរឬទេ? នៅពេលដែលលើសជាតិស្ករអាចនឹងមានជំងឺទឹកនោមផ្អែម។ ដូច្នេះហើយទើបធ្វើតេស្តឈាមទើបដឹងថាជាតិស្ករលើស ឬ ក៏ខ្វះ បើសិនក្នុងករណីលើសច្រើនហើយមានរយៈពេលយូរទៅគឺអាចនឹងចេញជារោគសញ្ញានៅលើខ្លួន ជាទូទៅអ្នកដែលគាត់មានជំងឺទឹកនោមផ្អែមលើសជាតិស្ករយូររហូតដល់ 200ជាង តែងតែសង្កេតឃើញភាគច្រើននោមញឹក អស់កម្លាំង ស្រកគីឡូ ទាំងអស់នេះជារោគសញ្ញា។
រយៈពេលការធ្វើតេស្តឈាមវាអាស្រ័យទៅលើតេស្តណាដែលយើងចង់ធ្វើ មេរោគណាដែលចង់មើល។ចំពោះការត្រួតពិនិត្យសុខភាពនៅវ័យកាន់តែចាស់មានការទ្រុតទ្រោម សូម្បីតែសរីរាង្គក៏ចុះខ្សោយដែរដូចច្នេះបានជាគ្រូពេទ្យណែនាំឲ្យធ្វើការឆែកសុខភាពជារៀងរាល់៦ខែម្ដង ១ឆ្នាំម្ដង ទោតាមសភាពជំងឺ។
វិធីសាស្រ្តធ្វើតេស្តឈាមមានពីរប្រភេទ តេស្តរហ័ស និង តេស្ត PCR។ តេស្តរហ័សជាទូទៅត្រឹម២ម៉ោងឬកន្លះម៉ោងបានលទ្ធផលហើយ ប៉ុន្តែតេស្ត PCR គឺជាទូទៅអាច៨ម៉ោងទើបឃើញលទ្ធផល។
សូមរម្លឹកថា ការឆែកសុខភាពឬការថែទាំសុខភាពរាងកាយគឺមានសារៈសំខាន់ណាស់ ហើយមានផលប្រយោជន៍ច្រើនបើសិនជាឈឺអ្វីអាចកែប្រែ មានន័យថាអាចព្យាបាលទាន់ពេលវេលា៕
សូមទស្សនាវីដេអូខាងក្រោម៖