[វីដេអូ] Ep.33 ប្រធានបទ ជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះនិងជំងឹទឹកនោមផ្អែមគួរយល់ដឹងពីស្ថានភាព៣សំខាន់ៗ ស្ថានភាពទី១គឺស្ត្រីមានផ្ទៃពោះគាត់បានដឹងរួចមកហើយថាគាត់មានជំងឺទឹកនោមផ្អែមអាចជាបញ្ហាទឹកនោមផ្អែមប្រភេទទីមួយឬអាចជាទឹកនោមផ្អែមប្រភេទទី២ ដែរគាត់កំពុងព្យាបាលស្រាប់ហើយគាត់មានបំណងពពោះយកបុត្រ។ ស្ថានភាពទី២គឺជាការរកឃើញជាតិស្ករអំឡុងពេលពោះដែលការពិតទៅស្ត្រីមានការកើនឡើងជាតិស្កររួចជាស្រេចមុនពេលពពោះមកហើយគ្រាន់តែគាត់ពុំបានដឹងតែប៉ុណ្ណោះ។ រីឯស្ថានភាពទី៣ជាការកើនឡើងជាតិស្ករអំឡុងពេលពពោះតែម្ដងអាចនិយាយបានថាជាជំងឺទឹកនោមផ្អែមកើតអំឡុងពេលមានផ្ទៃពោះហើយជាទូទៅច្រើនរកឃើញនៅត្រីមាសទី៣ ។
រោគសញ្ញា
ចំពោះស្រ្តីដែលពុំធ្លាប់ដឹងថាមានបញ្ហាជំងឹទឹកនោមផ្អែមដែរឬអត់ គួរតែមកពិនិត្យពិគ្រោះជាមួយគ្រូពេទ្យនិងធ្វើការធ្វើតេស្តឈាមថា តើមានជំងឺទឹកនោមផ្អែមដែរឬទេ? ចំពោះស្ត្រីដែរមិនទាន់ពពោះអាចធ្វើការបូមឈាមពិនិត្យជាតិស្ករ ប្រសិនបើជាតិស្ករនៅក្នុងវែននោះទាបជាង ១០០ មីឡីក្រាម ក្នុង១ដេស៊ីលីបបានន័យថា ជាលទ្ធផលធម្មតាមិនមានជំងឺទឹកនោមផ្អែមទេ ផ្ទុយទៅវិញប្រសិនបើកម្រិតជាតិស្ករនៅក្នុងសរសៃវែននៅពេលព្រឹកមិនទាន់ទទួលទានអាហារខ្ពស់ជាង១២៦មីឡីក្រាម១ដេស៊ីលីត្រត្រូវធ្វើតេស្តនេះម្ដងទៀតដើម្បីបញ្ជាក់ប្រសិនបើលទ្ធផលនៅតែបង្ហាញថាកម្រិតជាតិស្ករនៅក្នុងសរសៃវែនខ្ពស់ជាង១២៦មីឡីក្រាមក្នុង១ដេស៊ីលីត្រនោះមានន័យថាមានបញ្ហាលើសជាតិស្ករងហើយ ។
ការព្យាបាល
នៅពេលដែលកម្រិតជាតិស្ករបានល្អដល់គោលដៅអ្នកជំងឺត្រូវបានអនុញ្ញាតឲ្យពពោះក៏ប៉ុន្តែនៅតែបន្តតាមដានព្យាបាលជាមួយនិងគ្រូពេទ្យផងដែរពីព្រោះនៅក្នុងអំឡុងពេលពពោះជាតិស្ករអាចនិងមានការប្រែប្រួលអាស្រ័យទៅលើរបបអាហារនិងការប្រែប្រួលអ័រម៉ូន។
កត្តាប្រឈម
ជាការពិតភាគច្រើនជំងឺទឹកនោមផ្អែមកើតទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និងប្រភេទទី២ដោយឡែកជំងឹទឹកនោមផ្អែមដែលកើតឡើងអំឡុងពេលមានផ្ទៃពោះខុសគ្នានិងជំងឺទឹកនោមផ្អែមប្រភេទទី១និងទី២ដោយសារជំងឺទឹកនោមផ្អែមដែលកើតអំឡុងពេលមានផ្ទៃពោះនេះគឺកើតឡើងដោយសារបំរែបំរួលអ័រម៉ូនដែលកើតឡើងចំពោះស្រ្តីដែលកំពុងមានផ្ទៃពោះ។ ជាធម្មតាលំពែងនឹងធ្វើការសម្របសម្រួលជាតិស្ករនៅក្នុងកម្រិតធម្មតាដោយឡែកស្ត្រីមួយចំនួនដែលលំពែងមិនអាចសម្របសម្រួលបាននៅពេលមានស្ថានភាពអ័រម៉ូនប្រែប្រួលធ្វើឲ្យមានការកើនឡើងជាតិស្ករខ្ពស់ក្នុងអំឡុងពេលពពោះក៏ប៉ុន្តែក្រោយពេលសម្រាលបុត្ររួចជាតិស្ករនឹងមករកស្ថានភាពធម្មតាវិញ ។
វិធីសាស្រ្តក្នុងការថែទាំ
ចំពោះស្រី្តដែលដឹងថាខ្លួនថាមានជំងឹទឹកនោមផ្អែមហើយក៏ប៉ុន្តែនៅតែមានបំណងចង់ពពោះគួរគប្បីមកជួបគ្រូពេទ្យដើម្បីធ្វើការព្រឹក្សាអំពីបញ្ហាចង់បានបុត្រ។
ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ដែលបានប្រើប្រាស់អាំងសូលីនស្រាប់ប៉ុន្តែគួរតែមកជួបគ្រួពេទ្រដើម្បីធ្វើការសម្របសម្រួលកម្រិតអាំងសូលីនធ្វើយ៉ាងឲ្យមធ្យមភាគជាតិស្ករនៅក្នុងឈាម HDA1Cបានល្អដើម្បីត្រៀមខ្លួនពពោះពោលដោយកំណត់ HDA1C ក្រោម ៦.៥% ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទិ២វិញដែលកំពុងប្រើប្រាស់ឱសថហើយមានបំណងចង់ពពោះគួរគប្បីមកជួបគ្រូពេទ្យដើម្បីធ្វើការព្រឹក្សាយោបល់និងធ្វើការប្ដូរពីថ្នាំគ្រាប់មកជាថ្នាំចាក់វិញប្រភេទជាថ្នាំចាក់អាំងសូលីន ដែលជាប្រភេទថ្នាំដែលមានប្រសិទ្ធភាពល្អនិងមិនមានហានិភ័យចំពោះការពពោះ ។
សារដ៏មានសារៈប្រយោជន៍
ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលបានដឹងរួចមកថាមានទឹកនោមផ្អែមហើយមានបំណងចង់យកបុត្រគួរគប្បីមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីសម្របសម្រួលការព្យាបាលឲ្យតាមដានមធ្យមភាគជាតិស្ករឲ្យបានល្អមុនពេលពពោះ ដោយធ្វើការពិនិត្យរកមើលផលវិបាកដែលអាចបង្ករឲ្យមានដោយជំងឺទឹកនោមផ្អែមនេះ៕