[វីដេអូ] Ep. 116 ប្រធានបទ៖ ជំងឺហឺត
ជំងឺហឺត ជាជំងឺរលាករ៉ាំរ៉ៃ កើតនៅលើផ្លូវដង្ហើម ហើយការរលាកនេះ ធ្វើឲ្យផ្លូវដង្ហើមទៅជាងាយប្រតិកម្មជាមួយសារធាតុជាច្រើន។
អ្នកជំងឺហឺតនិងមានរយះពេលដែលគ្មានរោគសញ្ញា ឬក៏ត្រឹមតែរោគសញ្ញាបន្តិចបន្តួចដែលអាចនឹងរើលឡើង។ ប្រសិនបើរោគសញ្ញា រើលឡើងយ៉ាងស្រួចស្រាវ ហៅវាថាជំងឺហឺតធ្ងន់ធ្ងរ ។ ជំងឺហឺតធ្ងន់ធ្ងរអាចបណ្តាលអោយមានការគំរាមកំហែងដល់អាយុជីវិត។
ជំងឺហឺត ជាជំងឺតំណពូជ និងមិនមែនជាជំងឺឆ្លងតាមការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកទេ។
សញ្ញានិងរោគសញ្ញា
-ជំងឺហឺតមានស្ថានភាពធ្ងន់ធ្ងរផ្សេងៗគ្នាពីតិចតួចទៅខ្លាំង
-ក្អកខ្លាំង
-សម្លេង និងតឹងណែនទ្រូងគឺជារោគសញ្ញាដែលកើតញឹកញាប់
– ដកដង្ហើមឮសំឡេង
-ឆាប់ហត់
វិធីការពារជំងឺហឺត គឺសាមញ្ញៗ និងងាយស្រួល ដោយគ្រាន់តែព្យាយាមគេចចេញពីសារធាតុបង្កឲ្យមានជំងឺហឺតដូចជា៖
– មិនត្រូវឲ្យមានសត្វចិញ្ចឹមនៅក្នុងផ្ទះ (ឆ្កែ ឆ្មា…)
– មិនត្រូវជក់បារីនៅកន្លែងក្មេងលេង។
–គេចចេញពីផ្សែងក្រអូប ឬផ្សែងធូប
– ក្នុងបន្ទប់ត្រូវមានបង្អួច (បិទ ឬបើក) ដើម្បីឲ្យមានខ្យល់ស្អាតចេញចូល។
– កន្លែងគេង ត្រូវតែសម្អាតឲ្យស្អាត និងមានរបៀបរៀបរយ។ ត្រូវបោកកម្រាលពូក និងភួយជាមួយទឹកក្ដៅ ឲ្យបានញឹកញាប់ ឬ១សប្តាហ៍ម្តង ហើយហាលឲ្យស្ងួតក្រោមកម្ដៅថ្ងៃ។
- ត្រូវប្រញាប់មកជួបគ្រួពេទ្យ
សូមទស្សនាវិដេអូខាងក្រោម៖