[វីដេអូ]Ep.167 ប្រធានបទ៖ ជំងឺរលាកសាច់ដុំបេះដូងស្រួចស្រាវ
កត្តាដែលធ្វើឱ្យអ្នកជំងឺរលាកសាច់ដុំបេះដូងស្រួចស្រាវជួបប្រទះនូវបញ្ហាមានដូចជា ការបង្កឡើងដោយបាក់តេរី វីរុស មេរោគ ផ្សិត ប៉ារ៉ាស៊ីត(Parasites)ជាដើម។
កត្តាដែលធ្វើឱ្យអ្នកជំងឺរលាកសាច់ដុំបេះដូងស្រួចស្រាវជួបប្រទះនូវបញ្ហាមានដូចជា ការបង្កឡើងដោយបាក់តេរី វីរុស មេរោគ ផ្សិត ប៉ារ៉ាស៊ីត(Parasites)ជាដើម។ បន្ថែមពីនេះ អាចបង្កឡើងដោយបញ្ហា ការរលាកដោយជំងឺប្រឆាំងខ្លួនឯង(Systems Medicine) ថ្នាំព្យាបាលជំងឺមហារីក ប៉ុន្តែភាគច្រើន ជាការបង្កឡើងដោយវីរុស។
ជាទូទៅ អ្នកជំងឺរលាកសាច់ដុំបេះដូងស្រួចស្រាល់ មានការបង្កឱ្យយើងឃើញជារោគសញ្ញាដូចជា៖
● ចុកទ្រូង
● ហត់អស់កម្លាំង
● ញ័រដើមទ្រូង។
ចំណែកឯការធ្វើរោគវិនិច្ឆ័យវិញ វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរទៅកាន់អ្នកជំងឺនូវបញ្ហាដែលជួបប្រទះ ហើយធ្វើការចាប់ចង្វាក់បេះដូង ឆ្លុះអេកូ និងអនុវត្តលើករណីមួយចំនួនទៀត ដូចជាធ្វើការច្រឹបសាច់បេះដូងដើម្បីស្វែងរកថាមានមូលហេតុអ្វីនៃការរលាក និងចង់ដឹងពីការវិវឌ្ឈនៃជំងឺនេះ។ ក្នុងករណីអ្នកជំងឺឈឺធ្ងន់ វេជ្ជបណ្ឌិតនឹងធ្វើការឱ្យសម្រាកនៅមន្ទីរពេទ្យដែលមានប្រើប្រាស់នូវថ្នាំការពារការរីកបេះដូង ប្រើប្រាស់ឧបករណ៍ជំនួយ ឬអាចឈានទៅដល់ការផ្លាស់ប្តូរបេះដូងផងដែរ។
ជំងឺរលាកបេះដូងស្រួចស្រាវភាគច្រើនកើតលើមនុស្សគ្រប់វ័យ(ជាពិសេសមនុស្សប្រុស) និងច្រើនតែកើតលើមនុស្សដែលមានអាយុចាប់ពី ១២ ដល់ ១៨ ឆ្នាំ ប៉ុន្តែយើងមាននូវវិធីការពារមួយចំនួនដូចជា៖
● ចាក់វ៉ាក់សាំងណាដែលការពារវីរុស(កូវីដ ផ្តាសាយធំ...)
● លាងដៃ ពាក្យម៉ាស់ និងរក្សាអនាម័យរាងកាយទាំងមូល
● ទៅមន្ទីរពេទ្យ ប្រសិនបើមានសង្ស័យការចេញនូវរោគសញ្ញា៕
សូមទស្សនាវិដេអូខាងក្រោមបន្ថែម៖