[វីដេអូ] Ep. 130 ប្រធានបទ៖ ជំងឺ​ OCD

ជំងឺ OCD ក៏ជាក្រុមជំងឺថប់បារម្ភមួយផងដែរ។ ជំងឺ OCD គឺមានន័យថាជាស្ថានភាពផ្លូវចិត្តទូទៅ ចេះតែគិតរឿងដដែលៗ និងការធ្វើសកម្មភាពដដែលៗមិនចប់មិនហើយ។ ជំងឺនេះអាចផ្តល់ផលរំខានទៅដល់កិច្ចការងារប្រចាំថ្ងៃ ហើយក៏ជាជំងឺកម្រកើតមានផងដែរ។ ប៉ុន្តែបើព្យាបាលទាន់ពេលវេលា គឺស្ថិតក្រោមការគ្រប់គ្រងបាននៅជំងឺមួយនេះ ។

 
[វីដេអូ] Ep. 130 ប្រធានបទ៖ ជំងឺ​ OCD

រោគសញ្ញា

ចំពោះរោគសញ្ញានៃជំងឺ OCDនេះ គឺទាក់ទងការគិត ការគិតដដែលៗ បើសិនជាការគិតយ៉ាងណាហើយសកម្មភាពក៏ដូចគ្នាផងដែរ។ ឧទាហរណ៍ការលាងដៃ អ្នកជំងឺមានអារម្មណ៍ថាដៃមិនស្អាតធ្វើអោយគាត់រត់ទៅលាងដៃដដែលៗជាច្រើនដង ធ្វើសកម្មភាពដដែលៗ ម្តងហើយម្តងទៀត។  OCD ជាជំងឺថប់ បារម្ភវាមិនមែនជាជំងឺសរសៃប្រសាទនោះទេ។

វ័យដែលប្រឈមនឹងកើតជំងឺ OCD ភាគមិនថាចាស់ ឬក្មេង ប្រុស ស្រី នោះទេគឺងាយប្រឈមនឹងការកើតជំងឺនេះទាំងអស់មានអ្នកខ្លះជួបបញ្ហានេះនៅមុនពេលពេញវ័យឬពេលទើបពេញវ័យជំទង់ ។

មូលហេតុដែលបណ្តាលអោយកើតមានជំងឺ OCD នេះ មាន៖

-  កត្តាតំណពូជ

-  សារធាតុគីមីនៅក្នុងខួរក្បាល

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យ គឺអាស្រ័យទៅលើរោគសញ្ញាជាក់ស្តែងរបស់អ្នកជំងឺ ។ ប្រសិនបើអ្នកជំងឺត្រូវបានបញ្ចូលមកមន្ទីរពេទ្យ កាន់តែឆាប់ការព្យាបាលក៍មានការងាយស្រួល និងមានប្រសិទ្ធភាពផងដែរ។

ការព្យាបាលជំងឺ OCD គឺមាន២ចំណុច៖

- ការព្យាបាលបែបចិត្តសាស្ត្រ

- ការព្យាបាលដោយប្រើប្រាស់ឳសថ

ដូចនេះប្រសិនបើអាណាព្យាបាលកត់សំងាល់ថាកូនចូលចិត្តធ្វើអ្វីដដែលៗ  និងមិនចូលចិត្តឲ្យមានការរំខាន ធ្វើសកម្មភាពដដែលៗ គិតដដែលៗ ពេលនោះគឺអាចកត់សម្គាល់បានថាបុគ្គលនោះមានជំងឹ OCD ។ ជាចុងក្រោយប្រសិនបើមាននៅជំងឺ OCD សូមកុំបាក់ទឹកចិត្តព្យាយាមរកអ្នកជំនាញដើម្បីព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា៕

សូមទស្សនាវីដេអូខាងក្រោម៖