[វីដេអូ] Ep. 129 ប្រធានបទ៖ ជំងឺភ្នែកខ្ជិល
ជំងឺភ្នែកខ្ជិល គឺជាជំងឺមួយដែលកើតឡើងទៅលើកុមារមិនរើសវ័យនោះទេ។ នៅពេលខ្លះជំងឺនេះកើតឡើងទៅលើកុមារតាំងតែគាត់នៅពីនៅតូចៗ ហើយរហូតដល់ធំ ។ ជាទូទៅជំងឺនេះកើតឡើងនៅលើភ្នែកសងខាងក៏មាន ភ្នែលម្ខាងក៏មាន ភ្នែកខ្ជិលគឺជាការចុះខ្សោយគំហើញ ដែលបណ្តាលមកពីទំនាក់ទំនងមិនប្រក្រតីរបស់ភ្នែកនិងខួរក្បាល នៅវ័យកុមារ។
រោគសញ្ញា
ជាទូទៅវាកើតនៅលើភ្នែកម្ខាង ហើយក៏អាចមានសងខាង ដែរ។ជាទូទៅជំងឺភ្នែកខ្ជិលបើសិនក្នុងករណីភ្លាមៗ គឺមិនមាននូវរោគសញ្ញាអ្វីទាំងអស់។ ដូច្នេះមានតែឪពុកមា្តយឧស្សាហ៍សង្កេតមើលភ្នែកកូនមានការប្រែប្រូលឬក៍អត់។ បន្ថែមពីអាណាព្យាបាលគួរតែយកកូនមកត្រួតភ្នែកម្តងជួបជាមួយគ្រួពេទ្យជំនាញជារៀងរាល់ ១ឆ្នាំម្តង។
មូលហេតុជំងឺភ្នែកខ្ជិលមាន៣ ធំៗ
- មានបញ្ហាភ្នែកស្រលៀងពីកំណើត
- លេខវេនតា មួយចំហៀងៗខុសគ្នាខ្លាំង
- ឡើងបាយភ្នែកពីកំណើត
- កត្តាតំណពូជ
- សារធាតុគីមីនៅក្នុងខួរក្បាល
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ គឺអាស្រ័យទៅលើរោគសញ្ញាជាក់ស្តែងរបស់អ្នកជំងឺ ។ ប្រសិនបើអ្នកជំងឺត្រូវបានបញ្ចូលមកមន្ទីរពេទ្យ កាន់តែឆាប់ការព្យាបាលក៍មានការងាយស្រួល និងមានប្រសិទ្ធភាពផងដែរ។
ផលវិបាកនៃជំងឺភ្នែកខ្ជិល ដែលតែងតែជួបប្រទះញឹកញាប់គឺក្មេងមានភ្នែកស្រលៀង ដែលប៉ះពាល់ជាមួយនឹងសម្រស់និងផ្លូវចិត្តរបស់គាត់ត្រូវបានគេសើចចំអក និង និងការប្រើប្រាស់ភ្នែកមិនសូវបានល្អ។
វិធីសាស្ត្រការពារ គឺត្រូវជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ដូច្នេះហើយសូមអាណាព្យាបាលទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះកូនៗ សង្កេតមើលភាពមិនប្រក្រតីទៅលើកូន និងនាំកូនទៅឆែកភ្នែកឲ្យបានទាន់ពេលវេលា ៕
សូមទស្សនាវីដេអូខាងក្រោម៖