Talk Ep.48 ប្រធានបទ៖ ជំងឺឫសដូងបាត

ពាក្យថាឫសដូងបាតគឺជំងឺដែលមានតាំងពីកើតមកម្ល៉េះ។ ឫសដូងបាតគឺជាកន្សោមដុំដែលនៅជិតកន្លែងស្តុកលាមក គេហៅឫសដូងបាត ហើយឫសដូងបាតនោះមិនទាន់បង្កជាជំងឺទេ។

 
Talk Ep.48 ប្រធានបទ៖ ជំងឺឫសដូងបាត
Talk Ep.48 ប្រធានបទ៖ ជំងឺឫសដូងបាត
Talk Ep.48 ប្រធានបទ៖ ជំងឺឫសដូងបាត
Talk Ep.48 ប្រធានបទ៖ ជំងឺឫសដូងបាត

រោគសញ្ញា

ជំងឺឫសដូងបាត គឹជាការលានចេញនូវសាច់ដុះចេញមកក្រៅ ឬនៅខាងក្នុង និងបត់ជើងមកមានឈាមជាដើម។  ចំពោះដុំសាច់ដុំនោះជួនកាលលានចេញចូល។

ការព្យាបាល

ជំងឺឫសដូងបាត គឺទាមទារឲ្យមានការពិនិត្យពីគ្រូពេទ្យជំនាញ។ វិធីសាស្រ្តព្យាបាល គឹមាន៣ប្រភេទ ទីមួយ គឺចងទៅលើដុំជំងឺឫសដូងបាត ទីពីរគឺចាក់ត្រង់ដុះសាច់ឫសដូអបាត ទីបីរគឺការវះកាត់។ សម្រាប់វីធីសាស្ត្រព្យាបាលដែលស្រួលជាងគេ គឺវិធីសាស្ត្រចងចំពោះឫសបាតមានទំហំតូច ប៉ុន្តែសម្រាប់ឫសដូងបាតដែលទំហំធំគឺមានតែការវះកាត់ប៉ុណ្ណោះ។

កត្តាប្រឈម

ជំងឺឫសដូងបាតភាគតិចណាស់ដែលប៉ះពាល់ដល់អាយុជីវិត ក៏ប៉ុន្តែគឺមានបញ្ហាធ្លាក់ឈាម។ បើសិនមានការបណ្ដែលបណ្ដោយយូរអាចនិងមានជំងឺមួយទៀតគឺជំងឺខ្វះគ្រាប់ឈាម។ សូមកុំមានការយល់ច្រឡំ ទៅលើទម្រង់លាមក ការប្រែប្រួលទម្រង់លាមកមិនបញ្ជាក់ថាមានជំងឺឫសដូងបាតនោះទេ។ ទម្រង់លាមកគឺប្រែប្រួលដោយសាររបបអាហាររបស់អ្នកបរិភោគរាល់ថ្ងៃតែប៉ុណ្ណោះ។

របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ

ជំងឺឫសដូងបាត ភាគច្រើនគឺមានបញ្ហាលាមកក្ដៀន ឬក៏បត់ជើងយូរ។ ដូចនេះអ្នកមិនគួរបត់ជើងយូរ ឬអង្គុយចំកុកច្រើនម៉ោងនៅក្នុងបន្ទប់ទឹកនោះទេ។ ចំណែកឯចំណីអាហារដែលគួរទទួលទាននោះគឺអ្នកគួរញុំាបន្លែឲ្យបានច្រើន ពីព្រោះបន្លែសំបូរទៅដោយជាហ្វៃប៊ឺ(កាកសរសៃ) ។

សារដ៏មានសារៈប្រយោជន៍

ឫសដូងបាតមិនមែនកើតឡើងដោយឯងៗនោះទេ គឹកើតឡើងដោយសារការបត់ជើងយូរឬលាមកក្ដៀន។ នៅពេលដែលមានបញ្ហាលាមកក្ដៀន គួរតែទទួលទានបន្លែបឲ្យបានច្រើន មួយវិញទៀតគួរតែទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលាដើម្បីស្វែងរកវិធីសាស្ត្រព្យាបាលឲ្យបានត្រឹមត្រូវជៀសវាងចំណាយថវិការខុសគោលដៅ៕

សូមទស្សនាវីដេអូខាងក្រោម៖