[វីដេអូ] Ep.159 ប្រធានបទ៖ ការបាក់ក្បាលឆ្អឹងភ្លៅ

ការបាក់ក្បាលឆ្អឹងភ្លៅកើតមានជាញឹកញាប់ចំពោះមនុស្សចាស់ ហើយមានការធ្វេសប្រហែសគ្មានការចាប់អារម្មណ៍ចំពោះបញ្ហានេះឡើយ។ ពេលជួបឧបទ្ទវហេតុដូចជាការរអិលដួល និងមានការឈឺនៅចំណុចក្រលៀន។បញ្ហានេះកើតមានចំពោះមនុស្សចាស់ (បុរស ពីអាយុ ៦០ឆ្នាំឡើងទៅ និង ស្ត្រីពីអាយុ ៥០-៧០ឆ្នាំឡើងទៅ) ។

 
[វីដេអូ] Ep.159 ប្រធានបទ៖ ការបាក់ក្បាលឆ្អឹងភ្លៅ

មូលហេតុដែលបណ្តាលឲ្យបាក់ក្បាលឆ្អឹងផ្លូវរួមមាន៖

  • ចំពោះវ័យកុមារ និង វ័យជំទង់ គឺកម្រកើតមានណាស់លុះត្រាតែជួបនូវឧបទ្ទវហេតុដូចជា៖

-  គ្រោះថ្នាក់ចរាចរណ៍

- លោតពីទីខ្ពស់

- ឡេងកីឡា

  • ចំពោះមនុស្សវ័យចំណាស់៖

- ដើរដួល

- ស្ពោតឆ្អឹង

- ជំងឺប្រចាំកាយ

- បញ្ហាជំងឺមហារីកផ្សេងៗ (លំពែង, ថ្លើម, សួត) ក៏អាចរាលដាលដល់កឆ្អឹងភ្លៅ ។

ការបាក់ក្បាលឆ្អឹងភ្លៅស្តែងចេញនូវរោគសញ្ញាដូចជា ៖

  • ផ្នែកទី១ បាក់ក្បាលឆ្អឹងភ្លៅប៉ុន្តែមិនវៀចពីទម្រង់ដើម (ស្នាមប្រេះ) ៖

- ឈឺនៅក្រលៀន

- ខ្ទាំឈាម

- ២ ទៅ ៣ ថ្ងៃក្រោយបន្ទាប់ពីការប្រេះឆ្អឹង ស្រាប់តែដើរលែងបាន

  • ផ្នែកទី២ ការបាក់ដោយវៀចពីទម្រង់ដើម ដែលអាចមើលឃើញនឹងភ្នែក ៖

- ពេលគេងមិនអាចដាក់ជើងត្រង់

- ជើងដែលបាក់ទាញចូលក្នុង

- ជើងដែលបាក់ខ្លីជាងជើងម្ខាងទៀត

- មានដុំពកនៅក្រលៀន (ឈឺចាប់) ។

ចំពោះការព្យាបាល ៖

  • សម្រាប់ក្មេងនិងមនុស្សចាស់វ័យក្រោម ៦០ឆ្នាំ គឺគ្មានការដូរក្បាលឆ្អឹងឡើយ គឺធ្វើការចាប់វីសចូលទៅក្នុងកឆ្អឹង ។​វិធីទី២ ប្រើ Vis Compression ដែលអ្នកជំងឺអាចធ្វើចលនាបាន ឆាប់បានដើរ ។
  • សម្រាប់វ័យចាស់អាយុលើស ៦០ឆ្នាំ អាចធ្វើតាមវិធីខាងលើបានដោយមើលទៅលើកម្រិតនៃការបាក់។ មួយវិញទៀតដោយធ្វើការដូរក្បាលឆ្អឹង​ ប្រើរយៈពេលលឿន ២ថ្ងៃអាចដើរបានហើយ។

របបអាហារដែលគួរទទួលទៀន គឺត្រូវបរិភោគអាហារសម្បូរទៅសោយជាតិកាល់ស្យូមឲ្យបានច្រើន ។

ជាចុងក្រោយសូមធ្វើការប្រុងប្រយ័ត្នខ្ពស់មិនថាវ័យកុមារ ឬវ័យជំទង់ ជាពិសេសគឺវ័យចំណាស់តែម្តង។ ប្រសិនបើមានការរអិលដួលហើយឈឺនៅត្រង់ត្រគៀក កុំទុកឲ្យយូរកូនៗ ដែលនៅជាមួយសូមរួសរាន់បញ្ចូនអ្នកជំងឺមកាន់មន្ទីរឲ្យបានឆាប់រហ័ស៕

សូមទស្សនាវីដេអូ​ ៖