[វីដេអូ] Ep. 104 ប្រធានបទ៖ ជំងឺធ្លាក់ទឹកចិត្តកំរិតស្រាល
ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺបារម្ភដែលជួបប្រទះញឹកញាប់ជាងគេក្នុងចំណោមជំងឺផ្លូវចិត្តទាំងអស់ ហើយតែងតែផ្តល់ផលអវិជ្ជមានទៅដល់អារម្មណ៍ ការគិត ហើយនឹងសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលមា្នក់ៗ។
ជាទូទៅជំងឺនេះស្តែងចេញនៅរោគសញ្ញាដូចជា មានអារម្មណ៍ថាសោកសៅ អត់សប្បាយចិត្ត ថយចុះនៅចំណាប់អារម្មណ៍ទៅលើការងារ ឬកន្លែងកំសាន្តនានាដែលធ្លាប់ចូលចិត្តពីមុន ។
ជំងឺធ្លាក់ទឹកចិត្តគឺចែកចេញជា ៣ ធំៗ
- ជំងឺធ្លាក់ទឹកចិត្តតិចតួច
- ជំងឺធ្លាក់ទឹកចិត្តគំរិតមធ្យម
- ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
មូលហេតុនៃជំងឺធ្លាក់ទឹកចិត្តកំរិតស្រាលមានដូចជា ការបាត់បង់ការងារ ការបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ បញ្ហាសេដ្ឋកិច្ចគ្រួសារជាប់បំណុលគេច្រើន។ ចំពោះជំងឺនេះអាចកើតតាំងពី កុមារភាពមកម្ល៉េះ យកគាត់ត្រូវរងអំពើហិង្សាពីឪពុកម្តាយឬពីសមាជិកគ្រួសារ មិនថាការវាយដុំដោយផ្លូវកាយ ផ្លូវចិត្តអ្នកខ្លះឈានដល់ត្រូវរងហិង្សាផ្លូវភេទទៀតផង។ ហេតុនេះទើបបុគ្គលខ្លះនៅពេលដែលគាត់ធំឡើងអាចមានបញ្ហាប៉ះពាល់ដល់សតិអារម្មណ៍។
ដើម្បីជៀសវាងកុំឲ្យកើតមាននៅជំងឺធ្លាក់ទឹកចិត្តកំរិតស្រាលនោះ គឺ៖
- ធ្វើលំហាត់ប្រាណអោយបានទៀងទាត់
- បរិភោគអាហារមានសារជាតិចិញ្ចឹមត្រឹមត្រូវ
- នៅពេលជួបបញ្ហាណាលំបាកត្រូវរកអ្នកជួយពិភាក្សា
- ត្រូវមានសមាធិក្នុងខ្លួន
- មិនត្រូវពិសារគ្រឿងស្រវឹង បារី ឬគ្រឿងញៀនដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍
សូមទស្សនាវីដេអូខាងក្រោម៖