[វីដេអូ] Ep.158 ប្រធានបទ៖ ការពុលអាហារ

បញ្ហាពុលអាហារគឺស្តែងចេញឡើងក្រោយពេលដែលយើងទទួលទានអាហារក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ។មូលហេតុបង្កឲ្យមានការពុលអាហារគឺមកពីអាហារនោះមានផ្ទុកទៅដោយបាក់តេរីឬផ្ទុកទៅដោយពពួកវីរុសមួយចំនួនដែលធ្វើឲ្យមានការឆ្លង តាមរយៈការកាន់ដៃផ្ទាល់អាហារដែលមានមេរោគនិងសារជាតិគីមីដែលមាននៅក្នុងទឹក ស្រា គ្រឿងកំប៉ុង និងអាហារផ្អាប់ជាដើម។ ចំណាំ៖ អាហារកំប៉ុងដែលកំពិត ឬប៉ោង ឬហើប សូមកុំទទួលទាន ព្រោះវាគ្រោះថ្នាក់ដល់អាយុជីវិត។

 
[វីដេអូ] Ep.158 ប្រធានបទ៖ ការពុលអាហារ

ការពុលអាហារស្តែងចេញនូវរោគសញ្ញាដូចជា៖

  • ក្អួត
  • ចុកពោះ
  • រាក, រាកមួល (មានឈាម)
  • ក្តៅខ្លួន
  • ស្រវាំងភ្នែក
  • ទន់សាច់ដុំ
  • អស់កម្លាំង
  • ឈឺក្បាល ។

ការធ្វើរោគវិនិច្ឆ័យទាក់ទងទៅនឹងការពុលអាហារ គឺសួរនាំពីប្រវត្តិអ្នកជំងឺថាមានអាការៈបែបណា ហើយបានទទួលទានអ្វីខ្លះ ពុលបែបសហគមន៍

ឬគ្រួសារឬខ្លួនឯង។

កត្តាប្រឈមពេលដែលអ្នកជំងឺពុលអាហារមិនបានព្យាបាលឲ្យទាន់ពេលវេលាមានដូចជា៖

  • បាត់បង់ជាតិទឹក
  • បញ្ហាខូចថ្លើម
  • បញ្ហាខូចតម្រងនោម
  • ជាតិពុលកើនឡើងច្រើននៅក្នុងឈាម
  • ប្រសិនបើធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត ។

ដើម្បីជៀសវាងកុំឲ្យមានការពុលអាហារ ៖

  1. សូមលាងសម្អាតដៃឲ្យបានស្អាត
  2. ក្រោយចេញពីបន្ទប់ទឹកត្រូវសម្អាតដៃជាមួយសាប៊ូ ឬអាកុល
  3. សូមទុកដាក់អាហារឆៅ និងឆ្អិនឲ្យនៅដាច់ដោយឡែកពីគ្នា
  4. គ្របចំណីអាហារ
  5. ទុកដាក់អាហារកុំឲ្យត្រូវពន្លឺថ្ងៃក្តៅនិងអនាម័យខ្ពស់ (ផ្អក់, គ្រឿងផ្អាប់...) ។

ជាចុងក្រោយសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាសូមរក្សាអនាម័យខ្លួនប្រាណ មុនពេលដែលទទួលទានអាហារសូមធ្វើការលាងសម្អាតដៃឲ្យបានត្រឹមត្រូវមុនពេលបងប្អូនចាប់កាន់អាហារព្រោះដៃគឺជាប្រភពចម្លងរោគ។ សូមជៀសវាងនូវអាហារឆៅ ដែលគ្មានចម្អិនមិនបានល្អ អាហារផ្អាប់និងអាហារកំប៉ុងដែលហួសកាលបរិច្ឆេទ៕

សូមទស្សនាវីដេអូ ៖